ភ្នំពេញ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហកាជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ចកម្ម និងមានការសម្របស្រួលពីលោក ខាំ សុផារី ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិចិនចំនួន ០៥នាក់តាមដីការចាប់ខ្លួន (និវេទក្រហម) របស់ប្រទេសចិនពីបទល្មើសឆរបោកតាមប្រពន្ធ័ទូរគមនាគមន៍ជនជាតិចិន នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២រសៀល នៅចំណុច ក្នុងសណ្ឋាគារ ស៊ឹង ចូវ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែ នសុខ
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១-GUO QIUFENG ភេទស្រី កាន់លិខិតឆ្លងដែនលេខ EB3189650 ។
២-SU LINGLING ភេទស្រី កាន់លិខិតឆ្លងដែនលេខ EC8010427 ។
៣-WANG XUETIMG ភេទស្រី កាន់លិខិតឆ្លងដែនលេខ EB8466072 ។
៤-KE CHENYANG ភេទប្រុស កាន់លិខិតឆ្លងដែនលេខ EB0195028 ។
៥-HUANG FEILONG ភេទប្រុស កាន់លិខិតឆ្លងដែនលេខ E74194899 ។
បច្ចុប្បន្នជនជាតិចិន ចំនួន០៥នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ចកម្ម នាំយកទៅសាកសួរបន្ថែម និងអនុវត្តបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ