ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ប្រកាសជូនដំណឹង​ស្តីពីការព្យាករ​អាកាសធាតុ​​សម្រាប់រដូវវស្សា ឆ្នាំ​២០១៩

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានជូនដំណឹងស្តីអំពីការ​ព្យាករអាកាសធាតុ​សម្រាប់រដូវវស្សា ឆ្នាំ២០១៩ ។

សេចក្តីជូនដំណឹង​បានបញ្ជាក់ថា ចាប់ពីសប្តាហ៍ទី៣ នៃខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ​បានល្អ ក្របខ័ណ្ឌទូទាំងប្រទេស​កម្រិតពីតិចទៅបង្គួរ ។ ពីខែសីហា ដល់ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយ កម្រិតមធ្យមទៅច្រើន ដែលខេត្តមួយចំនួន និងតំបន់ទំនាបកណ្តាល ប្រឈម​នឹងជំនន់ទឹកភ្លៀង ។

ប្រភពបន្តថា កូនរដូវប្រាំង អាចកើតមានចាប់ពីចុងខែកក្កដា ដល់ដើមខែ​សីហា ឆ្នាំ២០១៩ និងស្ថានភាពព្យុះ​ ក្នុងឆ្នាំនេះ អាចកើតឡើង២៤ព្យុះទៅ២៦ព្យុះ ។

សូមអាចខ្លឹមសារទាំងស្រុង សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដូចខាងក្រោម៖


ចែករំលែក៖