ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអង់គ្លេសម្នាក់ដេកស្លាប់ដោយសារប្រើថ្នាំងងុយដេកហួសកម្រិត

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិអង់គ្លេសម្នាក់ដេកស្លាប់កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃអាទិត្យ ១៤កើត ខែជេស្ជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់រ៉ូយ៉ាល់សុខចាន់ ក្រុមទី៧ ភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាម ។

ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានពិនិត្យសាកសពបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ROWESAM ភេទប្រុស ឆ្នាំកំណើត១៩៨៥ មុខរបរជាភ្ញៀវទេសចរណ៍ជនជាតិ អង់គ្លេស លិខិតឆ្លងដែនលេខ 527248245 បានចូលតាមច្រកព្រលានយន្ដហោះខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩ ហើយបានមកស្នាក់នៅក្នុងផ្ទះសំណាក់ រ៉ូយ៉ាល់សុខចាន់ ភូមិ ឃុំ កើតហេតុខាងលើ ។

ក្រោយពីការពិនិត្យលើខ្លួនសាកសពបានឃើញថា នៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីទាំងអស់រួចបានសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយសារប្រើថ្នាំងងុយដេកហួសកម្រិតបណ្ដាលឲ្យស្លាប់ ។

សពជនរងគ្រោះបានយកទៅរក្សាទុកនៅមន្ទីរពេទ្យខ្មែរ សូវៀត ក្រុងភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក ៕ ប៊ុនរិទ្ធី


ចែករំលែក៖