ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨:០០នាទី មានករណីខ្យល់កន្រ្តាក់១លើក ស្ថិតនៅលើទំនប់ មាត់បឹងរៀល តំបន់វាលក្រោម ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នោះ បណ្តាលឲ្យខូចខាតដូចជា: រលំរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋចំនួន៤រោង របើកដំបូលសាលារៀនចំនួន០១ខ្នង រលំដួលបង្គោលភ្លើងចំនួន២ដើម និងទ្រេតចំនួន១០ដើម ។ ១. ម្ចាស់រោងឈ្មោះ ប៉ោង សាវឿន ២.ម្ចាស់រោងឈ្មោះ ហូ ញ៉ាញ់ ។ ៣.ម្ចាស់រោងឈ្មោះ វ៉ៃ គោ ។ ៤.ម្ចាស់រោងឈ្មោះ ប៉ោង ធី ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ទីតាំង និងធ្វើកំណត់ហេតុ ។ ក្នុងហេតុការណ៍ សមត្ថកិច្ចបញ្ជាក់ថា ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វនោះឡើយ ៕ ប៊ុនរិទ្ធី