ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសម្រេចបិទអាជីវកម្មខារ៉ាអូខេ ម៉ីម៉ីបណ្តោះអាសន្ន បន្ទាប់ពីរកឃើញមន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួក បានលាយថ្នាំ ប្រើហិង្សារួចបង្ខំឲ្យផឹក ស្លាប់នារីម្នាក់​ ​របួសបីនាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីស្រាវជ្រាវអស់រយះពេលជាច្រើនថ្ងៃ អាជ្ញាធរបានសម្រេចបិទអាជីវកម្មខារ៉ាអូខេ ម៉ីម៉ីបណ្តោះអាសន្នហើយ ដោយមានការចូលរួមពីលោកលាវ ស្រេង​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី​ ព្រះរាជអាជ្ញារង​ លោក ចាប ចន្ទ័វិទ្យា អភិបាលស្រុកលើកដែក កម្លាំងអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ​ កម្លាំងស្នងការនគរបាលខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីរកឃើញមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ និងបក្ខពួក បានលាយថ្នាំប្រភេទអិុចស្តារសុី និងប្រភេទថ្នាំក្រវីមានសារធាតុញៀនជាច្រើនមុខ បានលាយចូលទៅក្នុងស្រា រួចប្រើហិង្សាបង្ខំឲ្យជនរងគ្រោះផឹកចំនួនបីកែវ ជាប់គ្នារហូតធ្វើឲ្យស្លាប់នារីម្នាក់​ ​ និងរបួសបីនាក់​ពិតប្រាកដមែន ។

ហេតុការណ៍បិទទីតាំងនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ និងថ្ងៃកើតហេតុនៅថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង០១ និង៣០នាទីយប់ នៅចំណុចហាងការ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះ៤នាក់ ទី០១ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំា ជនជាតិខ្មែរ មុខរបរបុគ្គលិក ខារ៉ាអូខេ ម៉ីម៉ី (ស្លាប់) ទី០២ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉អូខេម៉ីម៉ី (អការ ធ្ងន់កំពុងសង្គ្រោះបន្ទាន់) ទី០៣ឈ្មោះ រ៉ា សំណាង ភេទស្រី អាយុ​២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី (អាការស្រាល) ទី៤ឈ្មោះ ជា​ សម្ផស្ស ភេទស្រី​ អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ​បុគ្គលិកការ៉ាអូខេម៉ីម៉ី ។ អ្នកទាំង៤នាក់ខាងលើ ស្នាក់នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ ។

ជនសង្ស័យ០៥នាក់ ទី០១ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ ទី០២ឈ្មោះ​ចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ​៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ ទី៣ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ ។ អ្នកទាំង៣ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។ ទី០៤ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មក ទី០៥ឈ្មោះ ​វណ្ណា ភេទប្រុស អាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន) ។

ម្ចាស់ទីតាំងមានឈ្មោះ​គឹម ប៉ោ​ ភេទស្រី​ អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ថ្នាំម្សៅពណ៌សស្រអាប់​​០១ កញ្ចប់តូច(ពុំដឹងជាថ្នាំអ្វី) ។ ដបទឹកសុទ្ធវីតាល់​មាន បន្សល់ទឹកថ្នាំពណ៌លឿង(ពុំដឹងថ្នាំអ្វី) ។ សំបកកញ្ចប់កៅអៀករូបខ្លា ពណ៌លឿង (ចំនួន០១) ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោងជនសង្ស័យទាំង៥នាក់ខាងលើបានចូលទៅច្រៀងការ៉ាអូខេនៅហាងម៉ីម៉ី បន្ទប់លេខ ៧៧៧៧ នៅភូមិក្អមសំណរក្រោមដោយមានស្រីកំដរ ចំនួន០៤ នាក់ (ជនរងគ្រោះខាងលើ) លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះទឹម វឌ្ឍនៈ​ បានយកថ្នាំ ចំនួន០២ដបទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈគោជល់(ពុំដឹងថ្នាំអ្វី)ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បានជា​ ៥ទៅ៦នាទី ក៏មានអការធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០៤ នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង និងបញ្ជូនតាមនីតិវិធី ៕​ ឆ ដា


ចែករំលែក៖