យុវជនរាប់ពាន់នាក់បានចូលលេងកម្មវិធីឌីជីថលរបស់ Cellcard Super Data Race ដែលកម្មវិធីនេះបាន ប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។
ក្រុមការងារCellcard បានបង្ហាញថា ចំនួនអ្នកចូលរូមលេងលើកនេះមានរហូតទៅដល់ 2,257 នាក់ដែលសុទ្ធសឹងតែជាក្មេងៗរស់នៅខេត្តសៀមរាបតែម្តង ។
អ្វីដែលទាក់ទាញពួកគាត់ចូលរួមលេងច្រើនកុះករ គឺដោយសារពួកគាត់ចង់សាកល្បងតើវាមានភាពខុសគ្នាយ៉ាងដូចម្តេចពីកម្មវិធីវគ្គមុន ហើយបានទទួលច្រើនសន្ធឹកសន្ធាប់ទៀត។
ក្នុងនោះដែរពួកគាត់ក៏បានជួប អាយដលរបស់ពួកគាត់មាន លោកថេណា ក្រុមតន្រ្តីMustache Band និង Bunleng ផងដែរ។
នេះ គឺជាលើកទី២ហើយដែលកម្មវិធី Super Data Race បានធ្វើឡើងនៅខេត្តសៀមរាប ហើយចូលរួមបង្កើតភាពរីករាយរវាងអ្នកចូលរួមលើកមុន និងអ្នកថ្មី។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន ( Ian Watson) បាននិយាយថា៖ «ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជាឱកាសក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប។
កម្មវិធី Super Data Race ធ្វើឱ្យអតិថិជនរបស់យើង ជាពិសេសយុវជន មិនត្រឹមតែអាចសាកល្បងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេឱ្យប្រើប្រាស់ឧបករណ៍និងមាតិកាអនឡាញដើម្បីពង្រឹងបទពិសោធន៍ពីការអប់រំរបស់ពួកគេ»។
កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ។ នេះបានរួមបញ្ចូលទាំងសកម្មភាពខាងក្រៅជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើនបទពិសោធន៍ដល់អ្នកចួលរួមក្នុងពិភពឌីជីថលក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ នេះជាមូលដ្ឋានដែលអាចឱ្យពួកគេស្វែងយល់ថា ឌីជីថលអាចដើរលើតួនាទីសំខាន់នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញពីល្បឿនប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន Cellcard។
ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award 3ឆ្នាំជាប់គ្នា បានប្តេជ្ញាក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវការទទួលបានប្រព័ន្ធទំនាក់ទំនងដែលលឿននិងល្អបំផុត ហើយនឹងចក្ខុវិស័យលើវិស័យឌីជីថល។ បទពិសោធន៍លើឌីជីថលកាន់តែច្រើន រួមមានបច្ចេកវិទ្យា AR និង VR ត្រូវបានរំពឹងថានឹងមាននៅលើ Cellcard នៅពេលអនាគត។
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Cellcard Play៕