ខេត្តព្រះសីហនុ៖ មានករណីអគ្គិភយ័ឆេះបន្ទប់ស្នាក់នៅ ក្នុងហាងលក់អាហារមួយកន្លែងរបស់ជនជាតិចិន នៅខាងក្រោយការិយាលយ័នគរបាលចរាចរណ៍ខេត្តក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ វេលាម៉ោងជាង១១ ព្រឹក ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅ ក្រុម១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
ភ្លាមៗសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភយ័បាញ់ពន្លត់ ឲ្យរលត់ទៅវិញហើយ ក្នុងនោះបើតាមសមត្ថកិច្ចឲ្យដឹងថា មូលហេតុនៃឆេះមកពីឆ្លងចរន្តអគ្គិសនី លើពិដានបន្ទប់ ក្រៅពីខូចខាតសម្ភារមួយចំនួន មិនមានមនុស្សរងគ្រោះថ្នាក់ទេ ៕ ឆ្លាម សមុទ្រ