ភ្នំពេញ ៖ បុរសជនជាតិបរទេសវ័យចំណាស់ម្នាក់ បានធ្លាក់ពីរទេះលង់ទឹកស្រះស្លាប់គួរឲ្យអាណោចអធម៌ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ជនរគ្រោះដែលជាជនបរទេសលង់ទឹកស្លាប់ ត្រូវបានអ្នក ភូមិហៅតាបារាំង អាយុ៦៥ ឆ្នាំ ជាជនអានាថា រស់នៅក្នុង ភូមិខាងលើ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុង ភូមិបានប្រាប់ឲ្យដឹងថា ជនរគ្រោះដែលលង់ទឹកស្លាប់ជាជនពិការស់នៅតែម្នាក់ឯង អ្នកស្រុក ភូមិជាមួយគ្នាមានចិត្តអាណិតអាសូរព្រោះតែគ្មានប្រព្ធនកូនមើលថែដោយគាត់ចាស់ជរាផង ក៏បានឲ្យអាហារហូបជារៀងរាល់ថ្ងៃជាប្រចាំ ខណះពេលនៅថ្ងៃកើតហេតុ អ្នក ភូមិ ក៏បានយកបាយសម្លមកឲ្យគាត់ហូបជាប្រចាំតែពេលនោះដោយមិនឃើញគាត់ឡើយ បានរកមើល ក៏រកគាត់ធ្លាក់ពីលើរទេះរុញលង់ទឹកស្រះស្លាប់បាត់ទៅហើយ ។ ក៏បាននាំគ្នាចុះស្រង់មកក្នុងតូបរបស់គាត់វិញ ។
ប្រពលរដ្ឋបានបន្តទៀតថា បុរសខាលើបានមករស់នៅ ភូមិខាងនេះអស់រយ:ពេលជាង ឆ្នាំហើយដោយគ្មានប្រពន្ធកូនទេ ហើយកន្លងមក ក៏ធ្លាប់មានអង្គការយកគាត់ទៅចញ្ចឹមដែរតែគាតបានរត់រស់នៅទីនេះវិញ ដោយដំបូងគាត់ស្នាក់នៅសាលាឆទាន តែក្រោយមកតូបដែលគាត់ស្នាក់នៅរាល់ថ្ងៃនេះគឺតូបប្រពលរដ្ឋលក់ដូហើយទុកចោលទើបអ្នក ភូមិសម្រេចឲ្យគាត់មកស្នាក់នៅទីនេះតែម្ដងទៅ ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងចំណុចកើតហេតុ បានទាក់ទងទៅខាងមន្ត្រីជំនាញខណ្ឌធ្វើកោសល្យវិច័យពេលពិនិត្យរួចហើយពិតជាស្លាប់ដោយសារលង់ទឹកស្លាប់មែន ចំណែកឯសពសមត្ថកិច្ចបានឲ្យអ្នក ភូមិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ភារ៉ា ដង្កោ