ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលឃាត់ខ្លួនបុគ្គលិកកាស៊ីណូ ឡាក់គី សេព និងចែកចាយគ្រឿងញៀន ប្រុស ស្រី ចំនួន១៥៥នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបកាស៊ីណូឡាក់គីឃាត់ខ្លួនជាបន្តបន្ទាប់ ចំនួន១៥៥នាក់ ស្រី២នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ។

លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ថា៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលខេត្តនិងក្រុងបានចុះប្រតិបត្តិការបង្ក្រាបកាស៊ីណូយីហោឡាក់គីក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា៖ ដែលចុះប្រតិបត្តិការបង្ក្រាបចាប់ពីម៉ោង ៣,៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់យប់រំលងអធ្រាត្រ ចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅក្នុងបរិវេណកាស៊ីណូឡាក់គី ឃាត់បានចំនួន១៥៥នាក់ ក្នុងនោះមានស្រី២នាក់ ព្រមទាំងរឹបអូសវត្ថុតាង មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ប្រភេទគ្រាប់ ហៅយ៉ាម៉ា និងម្ស៉ៅពណ៌សថ្លា ហៅខេទឹកកក និងថ្នាំទឹកជាប្រភេទថ្នាំក្រវី ព្រមទាំងវត្ថុតាងជាច្រើនទៀត ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងកណ្តាលយប់ ។

លោកបានបញ្ជាក់ថា៖ ជនសង្ស័យដែលឃាត់ចំនួន១៥៥នាក់ ស្រី២នាក់ គឺមានសន្តិសុខកាស៊ីណូ មេការកាស៊ីណូ និងបុគ្គលិកកាស៊ីណូ និងជនសង្ស័យជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងនគរបាលជំនាញកំពុងសួរនាំនិងចាត់ការតាមច្បាប់៕ នីមវណ្ណា


ចែករំលែក៖