ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរ សង្កាត់,ខណ្ឌ,ក្រុង ត្រូវបន្ដយកចិត្ដទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ព្រោះអាជ្ញាធរ ជាអាណា ព្យាបាល ដែលប្រជាពលរដ្ឋផ្ដល់សេចក្ដីទុកចិត្ដឲ្យ សម្រាប់ពឹង ពាក់ ធ្វើការងារគ្រប់បែបយ៉ាងជូនពួកគាត ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈ លោកចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ក្រុមប្រឹក្សាអាណត្ដិទី៣ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ២រោច ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ត្រូវបន្ដយកចិត្ដទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ព្រោះអាជ្ញាធរ ជាអាណា ព្យាបាល ដែលប្រជាពលរដ្ឋផ្ដល់សេចក្ដីទុកចិត្ដឲ្យ សម្រាប់ពឹង ពាក់ ធ្វើការងារគ្រប់បែបយ៉ាងជូនពួកគាត ។
ចំពោះនូវលទ្ធផលការងារ នៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ដោយទទួលបានជោគជ័យ ត្រឹមត្រូវ យុត្ដិធម៌ ប្រកបដោយប្រជាធិបតេយ្យ ។
លោកបានបន្តថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពហើយជារួមការបោះឆ្នោតកន្លងមកនេះគឺប្រកប ដោយប្រជាធិបតេយ្យដោយមានការចូលរួមពីគណៈបក្សនយោ បាយនានា ចូលរួមបោះឆ្នោតផងដែរ។
លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណដល់ អង្គបោះឆ្នោតចំពោះចៅសង្កាត់នៅរាជធានី ចំនួន៨៩៩នាក់។ ជាមួយគ្នានេះក៏ មាន អង្គការស៊ីវិលអ្នកសារព័ត៍មានជាតិ និងអន្តរជាតិនិងកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នបានចូលរួម ការពារបានល្អដោយមិនមានហឹង្សាផ្នែកនយោបាយចំពោះគណបក្សនយោបាយនៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ប្រកបដោយលទ្ឋិប្រជាធិបតេយ្យ ត្រឹមត្រូវ យុត្ដិធម៌ពហុបក្ស និងទទួលបានលទ្ធផលល្អប្រសើរ ។
លោក លន់ ជាងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជាលទ្ធផលការងារ បោះឆ្នោតក្រុមប្រឹក្សាអាណត្ដិទី៣នៅថ្នាក់រាជធានីភ្នំពេញទទួលបានការសសើរ និងទទួលស្គាល់ពីបណ្ដាសហគមន៏អន្ដរជាតិផងដែរ។
លោកបន្តថា៖ ការងារដែលគណះកម្មាធិការរៀបចំការបោះ ឆ្នោតនៅថ្នាក់រាជធានីភ្នំពេញ យើងបានអនុវត្ដ ដោយអនុលោមទៅ តាមច្បាប់បទបញ្ជា និងនីតិវិធីរបស់គ.ជ.បក្នុងនោះបានជំរុញឲ្យគណបក្សនយោបាយទាំងអស់ក្នុងការចូលរួមសង្កេតមើលដំណើរការរៀបចំការបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត និងទទួលសិទ្ធិប្ដឹងជំទាស់ករណីផ្ទុយនឹងបទបញ្ជានីតិវិធីរបស់គ.ជ.ប ទាំងការងារ ចុះឈ្មោះ ទាំងការងារឃោសនា ការងារបោះឆ្នោត នឹងប្រកាសលទ្ធផល ។
លោកបានបន្ដថា៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីបានរៀបចំ អង្គសន្និបាតនៅថ្ងៃនេះឡើងក្នុងគោលបំណង ដើម្បីស្វែងរកនូវចំនុចខ្វះខាតចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំរៀបចំបូកសរុបជាគោលការណ៍ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិនិត្យពិចារណាធ្វើជាមូលដ្ឋានក្នុងការកែ តម្រូវឬធ្វើវិសោធនកម្មការបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតនៅពេលក្រោយៗទៀត ។
លោកបន្ដថា៖ ការងារពង្រឹងសន្តិសុខក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ នេះគឺមានភាពរលូនដោយកងកំលាំងសមត្ថកិច្ចទាំងអស់រួមជាមួយអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ការពារបានល្អក្នុងថ្ងៃចាប់ឃោសនារហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតបញ្ចប់ ៕ សំរិត