ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីបរិស្ថានស្រុកជីក្រែង ចាប់បានត្រាក់ទ័រឈូសឆាយព្រៃលិចទឹកមួយគ្រឿង មិនដឹងថា គេអនុវត្តន៍ច្បាប់បែបណា

ចែករំលែក៖

ខេត្តសៀមរាប៖ ត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកមួយគ្រឿងត្រូវបានកម្លាំងបរិស្ថានស្រុកជីក្រែង ដើរល្បាតប្រទះឃើញកំពុងឈូសឆាយដីព្រៃលិចទឹកនៅចំណុចអូរកេះឃុំស្ពានត្នោត ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០១៩ ម្ចាស់ត្រាក់ទ័ររត់គេចខ្លួនបាត់ ក៏បានរឹបអូសមកកាន់ស្នាក់ការបរិស្ថានទំនប់សួង ។

លោក ពៅ ប៊ុនធឿន អភិបាលនៃគណះអភិបាលស្រុកជីក្រែង បានប្រាប់ថា លោកដឹងរឿងនេះ ប៉ុន្តែលោកមិនដឹងថា គេដោះស្រាយយ៉ាងណានោះទេ? ព្រោះកាលដើរល្បាតមន្ត្រីបរិស្ថានមិនបានស្នើសុំកម្លាំងឯកភាពស្រុកឲ្យសហការជាមួយនោះឡើយ ពួកគេគឺជានគរបាលយុត្តិធម៌ទុកឲ្យពួកគេដោះស្រាយតាមនិតិវិធីច្បាប់របស់ក្រសួងបរិស្ថានចុះ ។

លោក ស៊ិន គក់ ប្រធានបរិស្ថានស្នាក់ការទំនប់សួងប្រាប់អ្នកសារព័រត៌មានថា លោកបានធ្វើរបាយការណ៍ដាក់ទៅមន្ទីរបរិស្ថានខេត្តសៀមរាប ដោះស្រាយតាមច្បាប់របស់ក្រសួងបរិស្ថាន ។

ទាក់ទងនឹងរឿងរ៉ាវខាងលើដដែល អ្នកសារព័រត៌មានបានទូរស័ព្ទទៅលោក ប៉ែន វីរះ នាយករងការិយាល័យបរិស្ថានទួលបឹងទន្លេសាបភូមិសាស្រ្តសៀមរាបដើម្បីសុំការបំភ្លឺបន្ថែម តែទូរស័ព្ទនិយាយស្តាប់គ្នា មិនបាន ព្រោះខ្សោយសេវា ។

លោក តេក វណ្ណា អនុប្រធានមន្ទីរបរីស្ថាន ខេត្តសៀមរាប ទទួលបន្ទុកបឹងទន្លេសាបភូមិសាស្រ្តសៀមរាប ព្រោះទូរស័ព្ទគ្មានសេវា ។

បច្ចុប្បន្នត្រាក់ទ័រនោះ កំពុងរក្សាទុកស្នាក់ការបរិស្ថានទំនប់សួង ជុំវិញការចាប់ត្រាក់ទ័រ ឈូសឆាយព្រៃលិចទឹកនេះ ប្រជាពលរដ្ឋដែរស្រឡាញ់ព្រៃលិចទឹក ដែលជាជម្រកជីវៈចម្រុះត្រែកអរ និងស្វាគមន៍ចំពោះកម្លាំងមន្រ្តីបរិស្ថាន ដែលបានរឹបអូសត្រាក់ឈូសឆាយព្រៃលិចទឹកមួយនេះ ។

រីឯពលរដ្នមួយចំនួនធំ បែរជាសើចចម្អកឲ្យកម្លាំងបរិស្ថានថា សង្ស័យតែម្ចាស់ត្រាក់ទ័រមិនបានបង់សេវាកម្មមុនធ្វើឲ្យមន្ត្រីបរិស្ថាន ទើបចុះចាប់ ។ ពួកគាត់បន្តទៀត ប្រសិនបើមន្រ្ដីបរិស្ថានមិនអនុវត្តច្បាប់របស់ក្រសួងបរិស្ថានទេ ម្ល៉េះព្រៃលិចទឹកទាំង៧ឃុំ ក្នុងស្រុកជីក្រែង រលាយស្ទើរតែគ្មានសល់នោះទេ ក្នុងនោះមាន ឃុំឬស្សូលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំជីក្រែង ឃុំកំងក្តី ឃុំអន្លង់សំណរ ឃុំស្ពាត្នោត និងឃុំល្វែងឬស្សី ឧក្រិដ្ឋកម្មព្រៃលិចបានកើតឡើងរៀងរាល់ឆ្នាំ ទោះបីជាមន្ត្រីជំនាញដាក់ផ្លាកហាមកាប់ព្រៃលិចទឹកយ៉ាងណាក៏ដោយ ក៏ឧក្រិដ្ឋជនមិនខ្លាចឡើយ ។ ជាក់ស្ដែងផ្លាកដែលដាក់ថា ហាមកាប់ព្រៃលិចទឹក នៅចំខាងជើងប្រអប់ចកស្ថិតក្នុងភូមិព្រៃប្រស់ឃុំសង្វើយ ត្រូវបានជនល្មើសឈូសឆាយយ៉ាងដំណំ ។

ប្រជាពលរដ្ឋសំណូមពរឲ្យលោក ស៊ុនគង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបនិងលោក ព្រិនសាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបគួរជ្រើសរើសមន្ត្រីណាដែលចេះស្រឡាញ់ ធម្មជាតិជៀសវាងយកមន្ត្រីមាន់ពង និងស្រូវមកប្រើការ វាគ្មានសល់អ្វីនោះទេ ។

រហូតមកដល់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៩នេះ មិនទាន់ដឹងថា តើមន្ទីរបរិស្ថានខេត្តគួរអនុវត្តន៍ច្បាប់បែបណា ដើម្បីឲ្យឈ្មួញទន្រ្ទាន់ដីទាំងនោះរាងចាលនោះទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖