ការវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំបំផុតរបស់ចិន គឺក្រុមហ៊ុនហួវាយ បានធ្វើឲ្យក្រុមហ៊ុន នេះបាត់បង់ប្រាក់ចំណូលជាច្រើន ។ ទោះបីប្រាក់ចំណូលធ្លាក់ចុះតែមិនប៉ះពាល់ដល់ក្រុមហ៊ុននោះឡើយ ។
អគ្គនាយក ក្រុមហ៊ុន ហួវាយ មហាសេដ្ឋី Ren Zhengfei បានលើកឡើងថា ការខាតបង់៣០ពាន់លានដុល្លារ មិនជាថ្វីឡើយសម្រាប់ Huawei ជាចំនួនតិចតួចមិនប៉ះពាល់ដល់ ដំណើរការក្រុមហ៊ុនដ៏ធំមួយនេះឡើយ ខណប្រទេសជាច្រើនជុំវិញពិភពលោកនៅតែបន្តគាំទ្រ ។
មហាសេដ្ឋី និងជាអ្នកបង្កើតក្រុមហ៊ុនHuawei លោក Ren Zhengfei បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក បានធ្វើឲ្យក្រុមហ៊ុន Huawei កាត់បន្ថយប្រាក់ចំណូលដល់ទៅ៣០ពាន់លានដុល្លារ ។ប៉ុន្តែចំនួននេះគឺតិចបំផុតសម្រាប់ ក្រុមហ៊ុនយក្សមួយនេះ មិនប៉ះពាល់ ដល់ ដំណើរការក្រុមហ៊ុននោះឡើយ។
ឆ្លើយតបនឹងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន CNBC កាលពីថ្ងៃទី១៩ខែមិថុនា អគ្គនាយក Huawei លោក Ren Zhengfei បានបញ្ជាក់ថា «ខ្ញុំពិតជាមិនឃើញជះឥទ្ថិពលធំ ដោយសារតែ ការដក់ទណ្ឌាកម្មរបស់អាមេរិក ទៅលើក្រុមហ៊ុនរបស់ខ្ញុំឡើយ ដោយសារតែទីផ្សាចិន មិនធ្លាក់ បើទោះបីធ្លាក់ចុះក្រៅប្រទេសមួយចំនួនតូចក្តី ។ ក្នុងករណីអាក្រក់បំផុតគឺ ក្រុមហ៊ុន ធ្លាក់ចុះប្រាក់ចំណូលដល់ទៅ៤០ភាគរយ ប៉ុន្តែពេលនេះ មិនទាន់ដល់២០ភាគរយផង គឺ គ្មានអ្វីប៉ះពាល់ឡើយ។ ខ្ញុំគិតថា៣០ពាន់លានដុល្លារ ជាតួលេខតូចមួយមិនប៉ះពាល់ដល់Huaweiឡើយ។
លោក Ren Zhengfei បញ្ជាក់ទៀតថា ក្រុមហ៊ុនអាចដំណើរការយឺតជាងមុន ប៉ុន្តែមិនមានការធ្លាក់ចុះណាមួយឡើយ។ លោកបញ្ជាក់ថាប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០១៩គឺស្ថិតនៅកម្រិត ១០០ពាន់លានដុល្លារ ប្រហាក់ប្រហែលនិងប្រាក់ចំណូលកាលពីឆ្នាំ២០១៨។
លោក Ren Zhengfei បានបន្តទៀតថា ការដាក់ទណ្ឌកម្ម របស់អាមេរិក ទៅលើក្រុមហ៊ុន Huawei ធ្វើឲ្យក្រុមហ៊ុន ថយចុះប្រាក់ចំណូល៣០ពាន់លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ ។ប្រាក់ចំណូលរបស់ Huawei កាលពីឆ្នាំ២០១៨ មានរហូតដល់ទៅ១០៤ពាន់លានដុល្លារ គឺទាបជាងកាលពីឆ្នាំ២០១៧ ដល់ទៅ១៩,៥ភាគរយ៕