ភ្នំពេញ: កន្លងមកមានប្រជាពលរដ្ឋយើងមួយចំនួន បានចាញ់បោកជនខឹលខូចជាអ្នករកស៊ី ពុះដីឡូត៍ និងសាងសង់ផ្ទះល្វែងលក់ឲ្យអតិជន ធ្វើឲ្យបាត់បង់ធនធានយ៉ាងច្រើន រហូតមាន ការប្តឹងផ្តល់គ្នាដល់តុលាការទៀតផង ។
ដើម្បីធ្វើឲ្យមានតម្លាភាព និងចៀងវាងមានហានិភ័យក្នុងករណីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសព័ត៌មានមួយជូនសាធារណជន ក្នុងគោលបំណងជួយឲ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូតិ៍ និងផ្ទះ) អាចប្រព្រឹត្តទៅបានដោយរលូន និងអាចជៀសវាងហានិភ័យជាយថាហេតុផ្សេងៗ ដែលបង្កឡើងដោយជនខិលខូចមួយចំនួន។ ដូច្នេះមុនធ្វើការសម្រេចចិត្តទិញអចលនទ្រព្យអ្វីមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាធារណ:ជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗ មួយចំនួនដូចខាងក្រោម៖