ព័ត៌មានទាន់ហេតុការណ៍៖

នាយក្តីបង្ហាញមុខគូដណ្តឹងជាផ្លូវការ ជម្រះមន្ទិលស្នេហ៍ភេទដូចគ្នា និងនាយចឺម

ចែករំលែក៖

ភ្នំពេញ៖ ចាប់តាំងលេចដំណឹងភ្ជាប់ជាមួយតារាសម្តែង សុវណ្ណ រ៉ាផា មក នាយក្តីមិនដែលបង្ហាញមុខរួមគ្នាជាសាធារណៈឡើយ ។ រាត្រីថ្ងៃទី២១ ខែមិថុនានេះ នាយក្តីបានលេចមុខរួមជាមួយគូដណ្តឹង និងក្រុមគ្រួសារ ក្នុងការទទួលទានអាហារជុំគ្នាមួយ និងជម្រះមន្ទិលស្នេហ៍ភេទ ដូចគ្នាជាមួយនាយចឺមដែលជាបងប្អូនធម៌ ។

កន្លងទៅមានការលេចចេញដំណឹងនៃចំណងស្នេហ៍ភេទដូចគ្នារវាង នាយក្តី និងនាយចឺម រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ហើយបើទោះបីជានាយក្តីចេញមុខបញ្ជាក់ថា មិនពិត និងចាត់ទុកថា ជារឿងកំប្លែង ក៏រឿងនេះ នៅមិនទាន់បាត់ស្ងាត់ច្រើននៅឡើយ ដើម្បីកាន់តែចម្រះភាពសង្ស័យ តារាចម្រៀង និងកំប្លែងរូបនេះបានបង្ហាញមុខ តារាសម្តែងសុវណ្ណ រ៉ាផា ជាគូដណ្តឹងជាផ្លូវការ អមដោយវត្តមានក្រុមគ្រួសារចាស់ទុំទាំងសងខាងរួមជាមួយ និងកាដូរផ្ទះមួយដល់គូដណ្តឹងផងដែរ ។

នាយក្តីបញ្ជាក់ថា ជាទ្រព្យដែលសន្សំរករួមគ្នា ប៉ុន្តែសម្រាប់ថ្ងៃរៀបការលោកនៅមិនទាន់ប្រាកដនៅឡើយ ព្រោះតែចង់រកលុយបានសល់ខ្លះដោយមិនពឹងលើឪពុកម្តាយ ។

លោកបញ្ជាក់ដែរថា រឿងលោក និងនាយចឺមស្នេហាគ្នានោះគឺមិនទាន់ស្ងាត់អស់ទេ ប៉ុន្តែការបង្ហាញវត្តមានអនាគតភរិយា និងក្រុមគ្រួសារទាំងសងខាងនៅពេលនេះ គឺដើម្បីបញ្ជាក់កាន់តែច្បាស់ថា លោក និង សុវណ្ណរ៉ាផា ពិតជាស្រឡាញ់គ្នាពិតប្រាកដមិនមែន ជាការសម្តែងបិទបាំងមហាជនឡើយ ។

មានទស្សនិកជន អ្នកគាំទ្រលោកជាច្រើនបានផ្ញើសារជូនពរ និងសរសើរពីភាពក្លាហានរបស់នាងក្តី ដែលបានបញ្ជាក់ពីទឹកចិត្តស្រឡាញ់អនាគត ភរិយា និងពីមុខក្រុមគ្រួសារ និងធ្វើឲ្យអនាគតភរិយាកាន់តែមានអារម្មណ៍ កក់ក្តៅថែមមួយកម្រិតទៀត ៕ វឌ្ឍនា


ចែករំលែក៖