ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីលួចម៉ាស៊ីនកាណូត

ចែករំលែក៖

ភ្នំពេញ៖​ សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ករណីលួចម៉ាស៊ីនកាណូត កាលពីថ្ងៃទី២២.០៦. ២០១៩ ម៉ោង២ នៅចំនុចច្រាំងទន្លេមុខសួនច្បារ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ​ ង្វៀង យុំាងជី ​ អាយុ២២ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ​ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)​ និងបក្ខពួកម្នាក់ទៀតឈ្មោះ​ ហាយ​​ អាយុ២៦ ឆ្នាំ ជនជាតិវៀតណាម​ (គេចខ្លួន) ។

ជនរងគ្រោះឈ្មោះ​ សារី​ ចាន់វិឆ័យ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ អ្នកបើកកាណូតទេសចរណ៍(យីហោស្កាយបូត)​ ស្នាក់នៅ​ផ្ទះលេខ7H ផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។ ម៉ាស៊ីនកាណូតមួយគ្រឿងម៉ាកឃូលែ ពណ៍ក្រហម (លិចបាត់ទៅក្នុងទន្លេ) ។

មុនពេលកើតហេតុនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១១:៣០នាទីយប់ ជនរងគ្រោះបានរៀបចំទុកដាក់ចតកាណូតទេសចរណ៍យីហោស្កាយបូតប្រើប្រាស់ម៉ាស៊ីនម៉ាកឃូលែ ពណ៌ក្រហម​ នៅឯច្រាំងទន្លេមុខសួនច្បារ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ បន្ទាប់មកជនរងគ្រោះ ក៏បានដេកលក់នៅទូកផ្សេងក្បែរនោះ រហូតដល់ម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២២ ខែមិថុនា ២០១៩ ស្រាប់តែលឺសំលេងបងប្អូនជិតខាងស្រែកថាចោរៗ ជនរងគ្រោះភ្ញាក់ឡើងបានឃើញជនសង្ស័យ០២នាក់ កំពុងលើកម៉ាស៊ីនកាណូតម៉ាកឃូលែ ចេញពីកាណូតយីហោស្កាយបូត​ ដាក់ទៅលើទូកស្មាច់ (ជាទូករបស់ជនសង្ស័យ)​ ហើយជនសង្ស័យបានអ៊ុំទូកគេចខ្លួនទៅកណ្តាលទន្លេ ពេលនោះជនរងគ្រោះ និងបងប្អូនជិតខាងក៏បានបើកទូកម៉ាស៊ីនដេញតាមទៅទាន់ជនសង្ស័យនៅកណ្តាលទន្លេ​ ហើយជនសង្ស័យក៏បានពន្លិចទូករបស់វាដែលផ្ទុកម៉ាស៊ីនម៉ាកឃូលែលិចទៅក្នុងទន្លេបាត់ទៅ ពេលនោះជនរងគ្រោះក៏ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យុំាងជី នាំមកប្រគល់ឲប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង​ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ហាយ​​ អាយុ២៦ ឆ្នាំ​ ជនជាតិវៀតណាម​គេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំបន្តចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖