ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋចំនួន៦ឃុំ សរុប១៦ខ្នងនៅស្រុកស្អាង ខេត្ដកណ្ដាល ត្រូវបានដួលរលំ និងរបើកដំបូល ដោយសារបាតុភូតុធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្រ្ដាក់ កាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ ករណីខាងលើនេះ គឺពុំបណ្ដាលឲ្យមនុស្ស និងសត្វទទួលរងរបួសអ្វីឡើយ ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ផ្ទះដែលទទួលរងខូចដួលរលំ និងរបើកដំបូងទូទាំងស្រុកស្អាងមានចំនួន៦ឃុំ ក្នុងនោះ ៖ ឃុំកោះខែលមានផ្ទះដួលរលំ១ខ្នង និងរបើកដំបូលផ្ទះ១ខ្នង ផ្ទះដែលដួលរលំក្រាបដល់ដីមានទំហំ ៤x៥ម៉េត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ពុយ វ៉ាន់ ភេទប្រុស មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល និងផ្ទះរបើកដំបូលធ្វើអំពីឈើប្រក់ស័ង្កសី ជារបស់ឈ្មោះ អែម ផល្លា ភេទប្រុស មានទីលំនៅភូមិកោះខែល ឃុំកោះខែល ។ ឃុំស្វាយប្រទាល៖ មានផ្ទះដួលរលំចំនួន៤ខ្នង និងរបើកដំបូល១ខ្នង ផ្ទះដួលរំលំទី១ មានទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ ប៉ុន វណ្ណា ភេទប្រុស នៅភូមិពោធិ៍តាប៉ាង ផ្ទះទី២-មានទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ គន សេងលន់ ភេទប្រុស មានទីលំនៅភូមិពោធិ៍តាប៉ាង ផ្ទះទី៣-ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ សយ ណាក់ ភេទប្រុស មានទីលំនៅភូមិអូររំចេក និងផ្ទះទី៤-ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ អាន សេងទី ភេទប្រុស នៅភូមិអូររំចេក រីឯផ្ទះដែលរបើកដំបូលមានចំនួន១ខ្នង មានទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ ប៉េងលី ដានី ភេទស្រី នៅភូមិអូររំចេក ។ ឃុំប្រាសាទ៖ ផ្ទះដួលរលំមានចំនួន២ខ្នង របើកដំបូលផ្ទះ២ខ្នង ផ្ទះដែលរលំខ្នងទី១-មានទំហំ៧x៩ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ អ៊ិត ថា ភេទប្រុស នៅភូមិលេខ៤ ខ្នងទី២- មានទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ ដាន់ លាងហោ ភេទស្រី នៅភូមិលេខ៤ រីផ្ទះរបើកដំបូលមាន២ខ្នង ខ្នងទី១-មានទំហំ៩x១១ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូ ជារបស់ឈ្មោះ ហៃ សុខេង ភេទប្រុស នៅភូមិលេខ៤ ខ្នងទី២-ផ្ទះមានទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ ស៊ឹម សែ ភេទប្រុស នៅភូមិលេខ៤ ។ ឃុំទឹកវិល ៖ ផ្ទះរបើកដំបូលចំនួន៣ខ្នង ខ្នងទី១-ផ្ទះធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ ឃុត ជន់ ភេទស្រី នៅភូមិព្រែកថ្មី ខ្នងទី២-ផ្ទះធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ ប៉េង ប៉ុនហូវ ភេទប្រុស មានទីលំនៅភូមិព្រែកថ្មី និងខ្នងទី៣-ផ្ទះធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ វ៉ូ ពៅ ភេទប្រុស មានទីលំនៅភូមិព្រែកថ្មី ។ ឃុំតាលន់៖ ផ្ទះដួលរលំចំនួន២ខ្នង ខ្នងទី១-មានទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ ចើម ហាក់ ភេទប្រុស មានទីលំនៅភូមិព្រែកស្លែង ខ្នងទី២-ទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ គឹម លីដា ភេទស្រី នៅភូមិវាលត្រែង ។
ប្រភពដដែលបន្ដថា ផ្ទះរបស់ប្រជាពលរដ្ឋដែលទទួលរងការខូចចខាតដោយសារភ្លៀងលាយឡំជាមួយខ្យល់កន្រ្ដាក់ មានចំនួន៦ឃុំ ហើយផ្ទះដែល ដួលរលំក្រាបដល់ដីមានចំនួន៩ខ្នង និងរបើកដំបូលមានចំនួន៧ខ្នង សរុបមានចំនួន១៦ខ្នង ទូទាំងស្រុកស្អាង ក្នុងខេត្ដកណ្ដាល ។ ករណីខាងលើនេះ គឺពុំបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ និងសត្វទទួលរងរបួសនោះទេ ៕ ស្អាងជ័យ