ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីដាក់ទិសដៅការងារ រយៈពេល៣ខែបន្ត ក្នុងអាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងអាណត្តិទី២ របស់ក្រុម ប្រឹក្សាកន្លងមកនេះ បានបង្ហាញពីស្នាដៃជាច្រើនលើការងារអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការបម្រើសេវាជូនប្រជាពលរដ្ឋ និងការងារទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ជាមួយនឹងការដាក់ទិសដៅការងាររយៈពេល ៣ខែបន្ត ក្នុងអាណត្តិទី៣ផងដែរ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។

ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមវត្តមាន លោក ប៉ា សុជាតិវង្ស ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងសមាជិកសមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីជំនាញអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកនាំរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ បានបង្ក្រាបបទ ល្មើសនេសាទគ្រប់ប្រភេទសរុបចំនួន២៨ ករណី ក្នុងនោះស្នើរសុំផាកពិន័យ៣ករណី បញ្ជូនទៅ សាលា ដំបូងរាជធានីភ្នំពេញចំនួណ០២ករណីដុតបំផ្លាញចោលឧបករណ៍នេសាទចំនួន២៣ករណី ។ បង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទសរុបចំនួន ៣៨ករណីក្នុងនោះពិន័យអន្តរការណ៍ ២០ករណី និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំ ពេញ១៨ករណី ។ ស្តារប្រឡាយនៅតាមបណ្តាសង្កាត់នានាក្នុងរាជធានីភ្នំពេញ បានប្រវែងសរុបចំនួន២៨,៨៤៤ម៉ែត្រ ។ ឧស្សហ៍កម្មធុនតូច មធ្យម និងសិប្បកម្មមានមូលដ្ឋានផលិតកម្មសរុបចំនួន៤០៣០មូលដ្ឋាន ពលករសរុបចំនួន ៧៥,៤២៥នាក់ ក្នុងនោះមានច្បាប់អនុញ្ញាតពីក្រសួង៧២១មូលដ្ឋាន និងមន្ទីរ៣,២៥៧ មូលដ្ឋាន ។

លោកបន្ដថា៖ រដ្ឋបាលរាជធានីភ្នំពេញបានតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្នុងខណ្ឌទាំង១២ បានចំនួន ១០៥,២១៧ គោលដៅ ។ បានចេញលិខិតអនុញ្ញាតិប្រកប អាជីវកម្ម និងសេវាកម្មចំនួនសរុប៤,៣៩៣ទីតាំង ក្នុងនោះទីតាំងថ្មីចំនួន ១,១៧៥ទីតាំង និងទីតាំងបន្តចំនួន៣,២២៣ទីតាំង ។ បង្ក្រាបបទល្មើសគយបានចំនួនសរុប២,៩៣២ករណី ក្នុងនោះល្មើសច្បាប់គយលើសពី៣០០ដុល្លារចំនួន៣៣៨ករណី និងល្មើសច្បាប់គយត្រឹម៣០០ដុល្លារចំនួន២,៥៩៤ករណី ។

បង្ក្រាបទល្មើសព្រហ្មទណ្ឌបាន៣,៧៧៧ករណី ស្មើនឹង៨៣%នៃបទល្មើសរួម ឃាត់ខ្លួនជនល្មើសបាន៥,៤២៨ នាក់ ។ បង្ក្រាបបទល្មើសគ្រឿងញៀនបាន៥,៧៩៧ករណីឃាត់ខ្លួន ១២,៩៤០នាក់ ស្រី៩៨៥នាក់ ដកហូតគ្រឿងញៀន និងឧបករណ៍ប្រ់ប្រាស់ផ្សេងៗ ។ បង្កាទប់ស្តាត់ និងបង្ក្រាបក្មេងទំនើងបានចំនួន១,៨៨៥ករណីឃាត់ខ្លួនចំនួន៣,០២០នាក់ ស្រី៦១៣ ។ បង្ក្រាបករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបានចំនួន១១៩ករណីឃាត់ខ្លួន២៥១នាក់ស្រី១៥៤នាក់ ជនបរ ទេស៣២នាក់ ។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន៦៣៥ ករណី ឃាត់ខ្លួន២,០៦២នាក់ ស្រី៦១៣នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនធំ ។ បង្ក្រាបបទល្មើសសេដ្ឋកិច្ចបានចំនួន ៣៦ករណី ឃាត់ខ្លួន១២នាក់ កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ និងសហការបង្ក្រាបបទល្មើសជាមួយស្ថាប័នពាក់ព័ន្ធបានចំនួន៣២ករណី ឃាត់ខ្លួន៦នាក់ស្រីម្នាក់ ។

គ្រោះថ្នាក់ចរាចណ៍កើតឡើង៣,១៨៤/៣,២៧១លើកថយចុះ៨៧លើកស្មើនឹង២,៦៥% បណ្តាលអោយមនុស្សស្លាប់ ១,១២៦ នាក់/៨៨៦នាក់កើនឡើង២៤០នាក់ស្មើ និង២៧,០៧% របួស៤,០៧៤នាក់/៤,៥៥៤នាក់ថយចុះ៤៨០នាក់ស្មលនឹង ១០,៥៤% ។ ចំពោះទឹសដៅការងាររយៈពេល៣ខែត្រីមាសទី២ឆ្នាំ២០១៩ដែលត្រូវអនុវត្តបន្ត រដ្ឋបាលរាជធានី និងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃរួមទាំងបន្តចុះបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ។ ត្រៀមអនុវត្តគម្រោងថែទាំផ្លូវជាលក្ខណប្រចាំចំនួណ៤៩ខ្សែរប្រវែ៤,៧៥០ម៉ែត្រនៅក្នុង មូលដ្ឋានខណ្ឌដង្កោ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ។ បន្តចុះពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាលនៅតាមបណ្តារមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និងបន្តចាត់វិធានការណ៍រដ្ឋបាល និងវិធានការណ៍ច្បាប់ដើម្បីលប់បំបាត់ទីតាំងបើកសេវាសុខាភិបាលឯកជន ឱសថដ្ឋាន និងឧសថដ្ឋានរងខុសច្បាប់ ។ បន្តការងារចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ និងផ្តល់សេវាសាធរាណៈតាមការិយាល័យ ច្រកចេញចូលតែមួយលើការងារសាងសង់ និងប្រគល់បណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ។ បន្តចុះណែនាំប្រជាពលរដ្ឋនៅតាមគេហដ្ឋានអោយយល់ពីបញ្ហាបរិស្ថាន ។ បន្តជំរុញភូម សង្កាត់មានសុវត្ថិភាពអោយបានល្អព្រមៗគ្នាជំរុញគ្រប់ភូមិសង្កាត់ចូលរួមក្នុងចលនា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងសកម្ម ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ចំនួន៤ ក្នុងនោះ រួមមានទី ១ ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥សណនរបស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ។ ទី២ ផ្ដួចផ្ដើមសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣ សម្រាប់រយៈពេល ១២ ខែឆ្នាំ ២០១៩ – ២០២០ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ។ ទី៣ របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់គណៈអភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញក្នុងអាណត្តិទី ៗរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការងារសេសសល់ទិសដៅការងាររយៈពេលបីខែដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី ២នឹងត្រូវអនុវត្តបន្ត និង និងទី៤ បញ្ហាផ្សេងៗ ៕ សំរិត


ចែករំលែក៖