ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុគ្គលិក ធនាគារ LOLC បើករថយន្តបុកស្ត្រីម្នាក់ស្លាប់ នៅស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩​ បានសម្រេចចេញដីកា ឃុំខ្លួនបុគ្គលិក ធនាគារ L O L C ដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”បើកបរធ្វេសប្រហែស បណ្តាលឲ្យស្លាប់អ្នកដទៃ” ដែលប្រព្រឹត្តនៅចំណុចគល់ស្ពានឆ្លងទន្លេបាសាក់ ត្រើយខាងលិច មានទីលំនៅភូមិ ព្រែកធន់ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩​ តាមប្បញ្ញតិ្តមាត្រា៨៥​ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ជនជាប់ចោទមានឈ្មោះហេង គឹម ហ៊ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា ប្រធានសាខា មីក្រូហិរញ្ញវត្ថុ L O L C ដែលមានទីតាំងនៅចំណុចគល់ស្ពានឆ្លងទន្លេបាសាក់ ត្រើយខាងលិច មានទីលំនៅភូមិ ព្រែកធន់ ឃុ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះមានឈ្មោះ គង លឹមអូន ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកសិករ មានទីលំ នៅ ភូមិ ឃុំ កើតហេតុ ។

សាក្សីបានអោយដឹងថា៖​ មុនពេលកើតហេតុមានបុរសម្នាក់បានជិះរថយន្តទៅបុកស្រ្តីដែលកំពុងតែជិះកង់ ដែលមានទិសដៅ បញ្រ្ចាសគ្នាបុកបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកណ្តាលទ្រូងផ្លូវ និងខូចខាតកង់ខ្ទេចខាងមុខហើយរថយន្តខូចស្រាល១គ្រឿង ។ ខណៈជនបង្កបានបុកស្រ្តីវយ័ចំណាស់រួចមក បំរុង និងដាក់ មេប្រុច តែពលរដ្ឋអ្នកជិតខាងបានចាប់ឃាត់អោយមានការទទួលខុសត្រូវ ព្រោះ ថា ជនបង្កបានបើករថយន្តចូលខាងស្តាំ ជនរងគ្រោះ ស្របពេលជនរង គ្រោះ បាន ជិះកង់អែបខាងស្តាំតម្រង់ទៅផ្ទះគាត់ នេះបើយោងតាម សាក្សីនៅកន្លែង កើត ហេតុបានប្រាប់ ខណះអ្នកសារព័ត៌មានបាន ចុះដល់ទីកន្លែង បន្ទាប់ពីកើតហេតុ ។

ជនបង្កមានទីលំនៅបច្ចុប្បន្នភូមិ ពោធិកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បើកបររថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខ សៀមរាប 1B 2869 បើកបរមានទិសដៅ ពីជើង ទៅ ត្បូង ( ច្បារអំពៅ.ព្រែកជ្រៃ ) បានបុកជាមួយ អ្នកជិះកង់ឈ្មោះ គង លឹម អូន ភេទ ស្រី អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ មានទីលំ នៅ ភូមិ ឃុំ កើតហេតុ ជិះកង់មានទិសដៅ ពី ត្បូងទៅ ជើង បញ្រ្ចាសទិសគ្នា បណ្តាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានវាស់វែង ឃើញថាជនបង្កបានជិះរថយន្តចូល ខាង ស្តាំ បានទៅបុកជនរងគ្រោះពិតប្រាកដមែន ។

ជនបង្កបានសារភាពថា បើកបរ រថយន្ត ដោយងងឹតមុខ រេចង្កូត ទៅ ខាងឆ្វេងដៃ របស់ ខ្លួន ទៅបុកអ្នកជិះកង់ ដែលមានទិសដៅ បញ្ច្រសគ្នា បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុពិតមែន ៕​ ឆ ដា​


ចែករំលែក៖