ព័ត៌មានទាន់ហេតុការណ៍៖

ចៅអធិការវត្តពោធិ៍ចិនតុងគេចព្រះកាយចេញពីវត្តបាត់ក្រោយមានរឿងអាស្រូវបែកធ្លាយរូបនៅលើគ្រែជាមួយស្រីស្នេហ៍

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវកេរ្តិ៍ និងរូបភាពជាច្រើនសន្លឹកលួចលាក់រួមមេត្រីជាមួយស្រីស្នេហ៍ ស្រាប់តែនៅព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹង​ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះចៅអធិការវត្តពោធិ៍ចិន​តុង បានគេចព្រះកាយពីវត្តបាត់ហើយ។

ការបាត់ព្រះកាយព្រះចៅអធិការវត្តពោធិ៍ចិនតុង បានកើត​ឡើង​ក្រោយពេល​ដែលអាជ្ញាធរ និងមន្ដ្រី​ជំនាញកាលពី​រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានបើកការប្រជុំបន្ទាន់មួយ ក្រោយពីមានការបែកធ្លាយរូបភាពមិនប្រក្រតី នៅលើ​បណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រីស្នេហ៍។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះ អនុគណស្តីទីខណ្ឌពោធិ៍សែនជ័យ ដោយ បាននិមន្តនិងអញ្ជើញ មន្ត្រីសង្ឃ និងភាគី ពាក់ព័ន្ធ នៅសាលាអនុគណខណ្ឌពោធិ៍ សែនជ័យ។

ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា មានថេរដីកាថា ការបើកកិច្ច ប្រជុំនេះ ដោយសារឃើញមានរូបភាពមិន ប្រក្រតី ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក រឿងរូបថតរបស់ ភិក្ខុ វ៉ាន វន្នី​ព្រះ​ចៅអធិការវត្តពោធិ៍សត្ថារាម (ហៅ​វត្តពោធិ៍ចិនតុង) និងនារីម្នាក់ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែ​មិថុនា ព្រះ​ចៅអធិការវត្តពោធិ៍ចិនតុង និងស្រ្តីដែលឃើញនៅក្នុងរូបថតជាមួយព្រះ​អង្គ បាន​បដិសេធដូចគ្នាថាជារូបកាត់ត ខណៈមជ្ឈដ្ឋានជាច្រើនមិនបានជឿនោះឡើយ។ ក្រោយពីមានកិច្ចប្រជុំឡើងនៅថ្ងៃទី២៥ ខែមិថុនា ស្រាប់តែនៅព្រឹក​នេះ ក៏បាត់ព្រះកាយព្រះអង្គតែម្តង។ ដូច្នេះត្រូវបានពុទ្ធបរិស័ទដាក់ការសង្ស័យយ៉ាងច្បាស់ថា រឿងដេកនៅលើគ្រែជាមួយស្រីស្នេហ៍នោះ គឺពិតជាកើតឡើងមែន។

ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា ជាអនុគណខណ្ឌពោធិ៍សែនជ័យ មានថេរដីកាថា ការបើកកិច្ចប្រជុំនេះ ធ្វើ ឡើង ក្រោយពីមានរូបភាពមិនប្រក្រតីរបស់ភិក្ខុ វ៉ាន វន្នី ព្រះចៅអធិការវត្តពោធិ៍សត្ថារាម ហៅពោធិ៍ចិនតុង និងនារីម្នាក់ ត្រូវបានគេ​បង្ហោះនៅលើហ្វេសប៊ុក។

ភិក្ខុ វ៉ាន វន្នី បានបដិសេធថា រូបភាពដែលបានបង្ហោះតាមហ្វេសប៊ុកនេះ មិនមែនជា​រូបពិតទេ គឺត្រូវបានជនខិលខូចកាត់ត ដើម្បីបង្អួចកិត្តិយសរបស់ព្រះអង្គ និងតម្លៃព្រះ​ពុទ្ធស​​ាសនា។

ចំណែកកញ្ញា លប ធីតា ជាម្ចាស់រូបដែលត្រូវបានគេបង្ហោះលើហ្វេសប៊ុក និងរងការ ចោទប្រកាន់ថា ជាស្រីស្នេហ៍របស់ភិក្ខុ វ៉ាន វន្នី បានអះអាងថា នាងពុំមានទំនាក់ទំនងអ្វីជាមួយសង្ឃវ៉ាន វន្នី ទេ ហើយរូបថត ទាំងនោះ គឺអ្នកដែលបង្ហោះនោះ មានចេតនាបរិហារកេរ្តិ៍បង្អួចកិត្តិយសនាង និងក្រុម គ្រួសារ។

ព្រះតេជព្រះគុណ ផល ស្នា មានថេរ​ដីកា​ថា ជុំវិញការលើកឡើងរបស់សាមីខ្លួនទាំងពីរខាងលើនេះ គឺបញ្ជាក់ថា រូបថតដែលបង្ហោះនៅលើហ្វេសប៊ុកមិនមែនជាការណ៍ពិតទេ គឺមានជន ឬក្រុមណាមួយមាន​ចេតនាបង្ហោះ ដើម្បីបំផ្លិចបំផ្លាញតម្លៃព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។

ចំណែកលោក ប្រាក់ ពិន ប្រធាន ការិយាល័យធម្មការ និងសាសនាខណ្ឌ ពោធិ៍សែនជ័យ ក៏ជឿថា រូបថតដែលគេ បង្ហោះនៅលើហ្វេសប៊ុកនេះ ជារូបភាព កាត់តដែរ។

ជាមួយគ្នានេះដែរ ព្រះធម្មបញ្ញាមុនី ព្រះអនុគណស្តីទី បានអំពាវនាវសូមឲ្យ ព្រះមន្ត្រីសង្ឃខណ្ឌ ជួយផ្សព្វផ្សាយដល់ព្រះសង្ឃទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការលេងលើបណ្តាញសង្គមហ្វេសប៊ុក ដែលអាចធ្វើឲ្យប៉ះពាល់ដល់គុណ តម្លៃព្រះសង្ឃខ្មែរទាំងអស់ ជាពិសេស ព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ទាំង សាមីខ្លួននៅលើរូបថតទាំង២ មន្ត្រីសង្ឃ សុទ្ធតែបានអះអាងថា រូបថតរបស់ ភិក្ខុ វ៉ាន វន្នី ដេកឱបកញ្ញា លប ធីតា ដែលគេ បង្ហោះនៅលើហ្វេសប៊ុកនោះ សុទ្ធជារូប ភាពកាត់តគ្មានការណ៍ពិតឡើយ៕ នរិន្ទ្រ


ចែករំលែក៖