ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលគេស្គាល់ច្បាស់ថា ជាមេអាប៉ោងបានដេកស្លាប់កណ្តាលផ្លូវ ក្រាលក្រួសក្រហមមួយខ្សែរបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាការពារភូមិរាយការណ៍ ទៅសមត្ថកិច្ច សង្ស័យតែបុរសជាមេអាប៉ោងរូបនោះមានល្បិចកល (អាប៉ោងបញ្ជាតេឡេ) ហើយ ទំនងជាដឹងថា អ្នកលេងចាញ់អាប៉ោងជាមួយខ្លួនដឹងថា ការលេងនេះចាញ់ល្បិច ធ្វើឲ្យបុរសចំណាស់ជាមេបាញ់អាប៉ោងបានវេចលុយរត់គេចពីកន្លែងលេងរហូតដាច់ខ្យល់ស្លាប់តែម្តង ។
ការប្រទះឃើញសពបុរសជាមេអាប៉ោងរូបនេះ កើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នៅលើផ្លូវក្រាលក្រួសក្រហម ចំណុចទំនប់តានង ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ នគរបាលជំនាញបាននិយាយថាជនរងគ្រោះមានឈ្មោះឈៀង ហុី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាង ពេលទំនេរ ដើរបាញ់អាប៉ោង មានទីលំនៅភូមិស្នោរទី២ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានណាត់គ្នាទៅលេងអាប៉ោងនៅចម្ការស្វាយមួយកន្លែង ក្នុងឃុំទ័ពមាន ស្រុកថ្ពង ពេលដែលលេងបុរសរងគ្រោះឈ្នះលុយជាច្រើនមានទាំងមាសថែមទៀតផង ។ ដោយចាញ់ច្រើនពេក ធ្វើឲ្យអ្នកលេងផ្សេងទៀតកើតកាសង្ស័យមានម្នាក់ដេកនៅអង្រឹងជាអ្នកបញ្ជាឃើញតេឡេរមែន ក៏ចាប់មេអាប៉ោងពិនិត្យគេបានដឹងថា មេអាប៉ោងដែលបុរសរងគ្រោះបាញ់គឺជាមេអាប៉ោងមានប្រើតេឡេ បានបោកបែបខ្ទេចភ្លាមៗ ។
ប្រភពបន្តថា ក្រោយពេលបែកការណ៍បុរសរងគ្រោះទំនងជាខ្លាចអ្នកលេងអាប៉ោងជាមួយប្រើអំពើហិង្សា មកលើខ្លួនក៏រត់គេចពីកន្លែង ក៏ដូចជាគេចពីក្រុមអ្នកលេងរហូតមកដលចំណុចកើតហេតុដែលជាប់ព្រំប្រទល់ឃុំជំពូព្រឹក្សស្រុកឧដុង្គជនរងគ្រោះបានដួលផ្កាប់មុខលើផ្លូវក្រួសក្រហម ក៏ដាច់ខ្យល់ស្លាប់តែម្តង ។ ក្រោយពេលដែលជនរងគ្រោះស្លាប់ប្រជាពលរដ្ឋក៏រាយការណ៍ទៅសម្ថកិច្ចឲ្យចុះមកពិនិត្យតែបែរជាឃើញសម្ថកិច្ចខាងឧដុង្គចុះមកទៅវិញ ដោយសារតែយប់ផងសមត្ថកិច្ចបានត្រឹមដេកការពារកន្លែងកើតហេតុរហូតព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះទើបសមត្ថកិច្ចជំនាញខេត្តរួមជាមួយគ្រូពេទ្យ ចុះមកពិនិត្យ ដោយមានអាជ្ញាធរឃំុទ័ពមាន និងឃុំជំពូព្រឹក្សចូលរួមផងដែរនោះ ក្រោយពីពិនិត្យយ៉ាងយកចិត្តទុកដាក់នោះសពពិតជាស្លាប់ដោយសារតែដួលបោក និងដី ហើយគាប់ជួនបុរសរងគ្រោះខាងលើមានជំងឺប្រចាំកាយ(លើសឈាមថែមទៀតផងនោះ)ទើបបណ្តាលឲ្យដាច់ខ្យល់ស្លាប់ទៅ ។
ប្រភពពីមន្ត្រីនគរបាលមួយរូបបានបង្ហើបថាខាងអាជ្ញាធរឃុំទ័ពមានហាក់បីដូចជាមិនចង់ទទួលស្គាល់ថាហេតុការណ៍នេះកើតឡើងក្នុងដែនរដ្ឋបាលរបស់ខ្លួនទេដោយរុញទៅឲ្យខាងឃុំជំពូព្រឹក្សជាអ្នកទទួលទៅវិញ ។ ប្រភពបន្តថាចំពោះករណីនេះខាងជំពូព្រឹក្សមិនជំទាស់នោះទេបើសិនជាចំណុចកើតហេតុរកឃើញថាស្ថិតក្នុងដែនរដ្ឋបាលរបស់ជំពូព្រឹកតែក្នុងផែនទីគឺស្ថិតក្នុងឃុំទ័ពមាន ។ មានការលើកឡើងថាបើចង់ឲ្យខាងជំពូព្រឹក្ស(ស្រុកឧដុង្គ)ទទួល និងធ្វើរបាយការណ៍ទាល់តែរាល់ការចុះហត្ថលេខាទិញលក់ដីប្រគល់មកឲ្យខាងជំពូព្រឹក្សជាអ្នកចុះហត្ថលេខា ។
បើទោះជាបែបនេះក្តីសមត្ថកិច្ចខាងឧដុង្គមិនបានរួញរាក្នុងភារកិច្ចនោះទេបើទោះជាខាងថ្ពងហាក់ព្រងើយកន្តើយក្តី ក្រោយពិនិត្យរួចរាល់សពត្រូវបានប្រគល់ជូនក្រុមក្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ប្រជាពលរដ្ឋ និងមហាជនជាច្រើនបានរិះគន់ទៅលើលោកអធិការស្រុកថ្ពងថា គួរណាស់តែរួមសហការគ្នាធ្វើតែបែជារុញដាក់គេទៅវិញស្របពេលដែលរឿងកើតឡើងក្នុងដែនសមត្កិច្ចគ្របគ្រងរបស់ខ្លួនហើយនោះ កន្លងមកល្បែងអាប៉ោងនេះតែងតែលួចលាក់លេងក្នុងចម្ការស្វាយ និងក្នុងផ្ទះមួយកន្លែងនៅក្នុងឃុំទ័ពមាន ស្រុកថ្ពងនេះ ហើយប្រជាពលរដ្ឋធ្លាប់បានរាយការណ៍ច្រើនលើកច្រើនសារមកហើយប៉ុន្តែសមត្ថកិច្ចស្រុកថ្ពងព្រងើយកន្តើយ មិនអើពើចាប់បង្ក្រាបឡើយសង្ស័យតែសមត្ថកិច្ចស្រុកថ្ពងនេះបានលាភសក្ការៈពីមេអាប៉ោងនេះផងមិនដឹងបានជាគ្មានឆន្ទៈក្នុងការបង្ក្រាបទាល់តែសោះទាល់តែមានមនុស្សស្លាប់ទើបបែកការណ៍ម្នាក់ៗដោះដៃយករួចខ្លួនទៅវិញ ។
សូមរំលឹកថាកន្លងមក លោកហ៊ុន សុខហុន ជាអធិការនគរបាលស្រុកថ្ពងនោះ ត្រូវបានថ្នាក់លើអប់រំច្រើនដងមកហើយ ហើយក៏គ្នានអ្នកណាហ៊ានដកគាត់ចេញពីតំណែងអធិការនេះដែរ បើទោះជាមានចំណារពីថ្នាក់ក្រសួងក្តី ក៏គ្មានអស់លោកណាដកដំណែងលោក ហ៊ុន សុខហុនបានដែរ ។
តើឲ្យដកម៉េចនឹងកើតទៅបើនៅពីក្រោយខ្នងលោកហ៊ុន សុខហុន មានលោកឩកញ៉ាម្នាក់ មានអំណាច និងឥទ្ធិពលខ្លាំងណាស់ ។ គេមិនដឹងថា តើឧកញ៉ារូបនោះ ជាអ្នកណាហើយមានអំណាចខ្លាំងប៉ុណ្ណានោះទេដែលចាំកាងឲ្យគ្រប់ពេលដែលមានបញ្ហានោះ គ្រាន់តែគេដឹងថា លោកឩកញ៉ាម្នាក់នោះមានឈ្មោះបោះសម្លេងខ្លាំងណាស់ ៕សេនាស័ក្តិ