ព័ត៌មានទាន់ហេតុការណ៍៖

កុមារី ល្អហួស ក្មួយស្រី កញ្ញាដេនីក្វាន់ កាន់តែមានសម្រស់ស្រស់ស្អាត និងសមត្ថភាពសិល្បៈមិនធម្មតា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលនឹងសម្រស់ក្មួយស្រីបង្កើតរបស់កញ្ញា ដេនីក្វាន់ គឺកុមារី ល្អហួស ដែល្បីថាមានដុងសិល្បៈ និងមុខមាត់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ។ នាងកាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ក្រោយពីបង្ហាញនូវការស្លៀកពាក់បែបថ្មី អមដោយការដើរបង្ហាញម៉ូដមិនចាញ់តារាអាជីព ។

ក្មួយ​ស្រី​សំណព្វចិត្ត​របស់​តារា​សម្ដែង​សិច​ស៊ី ដេ​ន​នី ក្វាន់ កុមារី ល្អហួស ទើបនឹងបង្ហាញមុខជាថ្មី ដោយទទួលបានការកោតសរសើរខ្លាំង ទាំងការថែរក្សាសម្រស់ រូបរាងកាយ ទម្រង់មុខ និងសក់ដ៏ទាក់ទាញ ។ កុមារីវ័យ១០ឆ្នាំរូបនេះ ធ្លាប់បង្ហាញសមត្ថភាពទាំងការច្រៀង សម្តែង និងរាំតាមចង្វាក់ប្រជាប្រិយ និងញាក់កន្ត្រាក់អារម្មណ៍ ។ អ្វីដែលគេចាប់អារម្មណ៍គឺថ្មីៗនេះ នាងបានបង្ហាញមុខក្នុងឈុតដើរម៉ូដសម្លៀកបំពាក់ពណ៌ក្រហម ឆើត អមដោយកាយវិការ ដំណើរយ៉ាងសមសួន មិនចាញ់អ្នកដើរម៉ូដអាជីពនោះទេ ។

ប្រភពពីអ្នកជិតដិតក្រុមគ្រួសារកញ្ញា ដេនីក្វាន់ បានលើកឡើងថា នាងត្រូវបានក្រុមគ្រួសារលើកស្ទួយ និងបើកឱកាសឲ្យគ្រប់គ្រាន់ក្នុងការសម្រេចចិត្តក្នុងកិច្ចការងារសិល្បៈ និងការសិក្សារៀនសូត្រ ។ ក្រុមគ្រួសារនាង ក៏នឹងបើកផ្លូវឲ្យនាងប្រឡូកក្នុងអាជីពសិល្បៈ ប្រសិនបើនាងចង់ចាប់យក ហើយអាច ។

គួរបញ្ជាក់ដែរថា ល្អហួស គឺជាកូនស្រីអ្នក ចោម ច័ន្ទ ហើយ ត្រូវបានមហាជនចាប់អារម្មណ៏លើសម្រស់របស់នាងយ៉ាងខ្លាំងព្រោះតែ ល្អហួស មានមុខមាត់ដូចគ្នាបេះបិតទៅ និងតារាល្បីថៃគឺកញ្ញា យ៉ាយ៉ា ។ នាងក៏ធ្លាប់ត្រូវបានសារព័ត៏មានដ៏ល្បីនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាមបានចុះផ្សាយថានាងមានទម្រង់មុខដូច យ៉ាយ៉ា ខ្លាំងជាទីបំផុតរបស់គេដាក់រហ័សនាមថាជា យ៉ាយ៉ា ទី២ទៀតផង ៕ វឌ្ឍនា


ចែករំលែក៖