ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ មានសភាពហើមស្អុយទៅហើយ អណ្ដែតទឹកទន្លេ ខាងក្រោយបារចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់មានសភាពហើមស្អុយទៅហើយ អណ្ដែតទឹកទន្លេ នៅចំណុចខាងក្រោយបារចតុមុខក្បែរស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកកើតហេតុ គេបានប្រទះឃើញសពបុរសម្នាក់អណ្ដែត ទឹកទន្លេស្ថិតខាងក្រោយបារចតុមុខ ដែលសពបុរសរូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែឃើញអណ្ដែតផ្កាប់មុខមានស្លៀកពាក់ខោខូវប៊យជើងវែង និង ពាក់អាវយឺតដៃខ្លី និងមានស្នាមសាក់នៅកំភួនដៃស្ដាំរួមទាំងមានពាក់ស្រោមជើងទៀតផង ។

ប្រភពដដែលបានបន្តទៀតថាបន្ទាប់ពីប្រទះឃើញសាកសព បុរសរូបនោះអណ្តែតទឹកហើយក៏ត្រូវបានគេរាយការណ៍ ប្រាប់កម្លាំងនគរបាលមូលដ្ឋានឲ្យចុះត្រួតពិនិត្យកន្លែងកើតហេតុ និងរង់ចាំស្រង់ឡើងលើគោក ដើម្បីទុកឲ្យជំនាញចុះមកធ្វើកោសល្យវិច័យតាមនិតីវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖