ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ ក្លាយជាប្រធានប្រធានគណៈកម្មការអឺរ៉ុប

ចែករំលែក៖

ជាលើកដំបូង​ អឺរ៉ុបមានប្រធានគណៈកម្មការ ដឹកនាំគឺជាស្ត្រី ​ក្រោយពេលដែលអឺរ៉ុប បានពិភាក្សាគ្នាយ៉ាងតឹងតែងរយៈពេល៣ថ្ងៃកន្លងមក ។ មេដឹកនាំ នៃបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបទាំង​២៨ កាលពីយប់ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០១៩ បានពិភាក្សាគ្នាយ៉ាងតានតឹងបំផុត រយៈពេល៣ថ្ងៃ នៅទីក្រុង ប៊្រុចសែល Brussels ​ប្រទេសប៊ែលហ្ស៊ិច ដើម្បីជ្រើសរើស​ប្រធានថ្មី​​ ។

បន្ទាប់ពីកិច្ចពិភាក្សាគ្នាយ៉ាងតឹងតែងរួចមក ទើបនៅទីបំផុត សហគមន៍នេះ បានសម្រេចជ្រើសរើសរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង លោកស្រី Ursula von der Leyen ឲ្យធ្វើជាប្រធានអឺរ៉ុប នៅក្នុងអាណត្តិថ្មីនេះ ។ លោកស្រីរដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ រួបនេះ​ នឹងក្លាយជាអ្នកដឹកស្រីដំបូង នៅអឺរ៉ុប ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង លោកស្រី Ursula von der Leyen ត្រូវបានជ្រើសរើសធ្វើជាប្រធានគណៈកម្មការអឺរ៉ុប ។ បើតាមកិច្ចព្រមព្រៀងនោះ នាយករដ្ឋមន្ត្រី ប៊ែលហ្ស៊ិច លោក​ Charles Michel ​នឹងកាន់តំណែងជាងប្រធានសហគមន៍អឺរ៉ុប ។ រីឯរដ្ឋមន្ត្រីការបរទេសអេស្បាញ លោក​ Josep Borrell ជាអគ្គរដ្ឋទូតជាន់ខ្ពស់​របស់អឺរ៉ុប ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស ។ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ​ IMF ​លោកស្រី​ Christine Lagarde ​កាន់តំណែងជាអគ្គនាយកធនាគារអឺរ៉ុប ECB ។ ​

ថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយកិច្ចប្រជុំ​រយៈពេល៣ថ្ងៃនោះ​ អតីតប្រធានគណៈកម្មការអឺរ៉ុប ​លោក​ Donald Tusk ​បានអបអរសាទរដល់ការសម្រេចខាងលើ​នេះ ។ លោកបានចាត់ទុកថា នេះក៏ជារឿងមួយដ៏ប្រសើរបំផុត ​ដែលអឺរ៉ុបមានស្ត្រីពីររូបកាន់តំណែងយ៉ាងសំខាន់​ នៅក្នុងសហគមន៍អឺរ៉ុប​ ។ លោក​Tusk ​បន្តទៀតថា មេដឹកនាំអឺរ៉ុបថ្មី ​នឹងមិនផ្លាស់ប្តូរគោលជំហរ ឬយោគយល់ ចំពោះកិច្ចព្រមព្រៀង ស្តីពីការចាកចេញរបស់អង់គ្លេស នោះឡើយ​ ។

ជាមួយគ្នានេះដែរ បណ្តាមេដឹកនាំសំខាន់ៗរបស់សហគមន៍អឺរ៉ុប បានបង្ហាញនូវការគាំទ្រ​យ៉ាងខ្លាំងដល់ការសម្រេចទាំងនោះ ។ ស្របគ្នានេះ លោកប្រធានាធិបតីបារាំង និងលោកស្រីអធិការបតីអាល្លឺម៉ង់ បានចាត់ទុកថា​ ការសម្រេចខាងលើ គឺជាការព្រមព្រៀងគ្នា និងជាការចាប់ផ្តើមដ៏ល្អបំផុត សម្រាប់សហគមន៍អឺរ៉ុបទាំងមូល​ ។ ប៉ុន្ដែរាល់ការសម្រេចនូវ​គោលនយោបាយដ៏សំខាន់ៗ នៅក្នុងអឺរ៉ុបនោះ ចាំបាច់ត្រូវតែទទួលបាននូវការគាំទ្រយ៉ាងតិចបំផុត​ ចំនួន២១សំឡេង នៅក្នុងចំណោម​២៨ ជាសមាជិកអឺរ៉ុប ៕


ចែករំលែក៖