ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ បុកស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ៖​ រថយន្ដហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋមួយគ្រឿង បើកលឿនទាញចង្កូតឡើងខឿនទ្រូងផ្លូវបុកស្លាកមហាវិថីឈ្នះឈ្នះទាំងព្រឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ កែងផ្លូវជាតិលេខ៦​ ​ សង្កាត់បាក់ ខែងលើ​ ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​ ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 6221 បើកដោយឈ្មោះផែ​ ផាត​ អាយុ៣២​ ស្នាក់នៅភូមិត្រពាំងធំ​ ឃុំព្រះស្រែ​ ស្រុករមាសហែក​ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានបើកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីលិចទៅកើតយ៉ាងលឿន ខណៈរថយន្តមកដល់ចំណុចកើតហេតុ បានគេចម៉ូតូនៅខាងស្តាំដៃ ទាញចង្កូតឡើងទ្រូងផ្លូវទៅបុកដើមស្លា និងគ្រឹះស្លាកឈ្មោះមហាវិថីឈ្នះឈ្នះ លើទ្រូងមហាវិថីតែម្តង ។

តាមប្រភពពីអ្នករួមដំណើរដែលជិះក្នុងរថយន្តនោះដែរ បានឲ្យដឹងថា ដោយសារថយន្តបែកស៊ីប៉ែន ជាន់ហ្វ្រាំងមិនស៊ី មកដល់ចំណុចកើតហេតុ គេចម៉ូតូនៅខាងស្តាំដៃក៏រេមកឆ្វេងដៃឡើងទ្រូងផ្លូវតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ត្រួតពិនិត្យមើលហើយទាក់ទងជំនាញមកយករថយន្ត និងតៃកុងទៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖