ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់ខ្លួនជនជាតិចិន២នាក់ ដែលចាប់ជំរិតជនជាតិចិនដូចគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩នេះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាប និងចាប់ខ្លួនជនជាតិចិនចំនួន២នាក់ ដែលចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ក្រុងព្រះសីហនុ ។

ក្រោយឃាត់ចាប់ សមត្ថកិច្ចបាននាំខ្លួនជនសង្សយ័ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖