ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសកម្ពុជា ចាត់ទុកទង្វើសមាជិក​សភាសហភាពអឺរ៉ុបមួយចំនួនតូច ដែលចង់ហែហម​ទណ្ឌិត​សម​រង្ស៊ី​ ចូលកម្ពុជា​ ជាទង្វើគ្មានលក្ខណៈការទូត, មិនគោរពអធិបតេយ្យ និងនីតិរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន​បង្ហញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដែលថាសមាជិកសភាសហភាពអឺរ៉ុបមួយ​ចំនួនតូច​ តាមរយៈ​សេចក្តីរាយការណ៍បានឲ្យដឹងពីបំណងរបស់ពួកគេក្នុងការហែហម ទណ្ឌិត​ រត់គេចខ្លួនសមរង្ស៊ី​ ដែលប្រកាសដដែលពីការវិលត្រឡប់របស់ខ្លួនមកកម្ពុជាវិញក្នុងការបរិច្ឆេទមួយ​មិនច្បាស់​លាស់។​ នេះបេីយោងតាមសេចក្តីថ្លែងការណ៍​ ដែលអង្គភាពនគរដ្រេហ្គនបាន​ទទួលនៅថ្ងៃ​សៅរ៍ទី៦កក្កដា​នេះ។

សេចក្ដី​ថ្លែងការណ៍​បានអោយដឹងថា​ ក្រសួង​ ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមរំលឹកឡើងវិញថាទណ្ឌិតសមរង្ស៊ីត្រូវបានទទួលការចោទប្រកាន់និងកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនករណីដែលមានជាអាទិ៍អំពើក្បត់ជាតិបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋបទប្រមាថចំពោះព្រះអង្គព្រះមហាក្សត្រនរោត្តមសីហមុនីបទញុះញង់មិនឲ្យយោធិនស្ដាប់បញ្ជា ។ល។

នៅក្នុងបរិបទនេះ​ បើសិនជាមានការអនុវត្តបែប​ នេះពីសំណាក់សមាជិកសភាសហភាពអឺរ៉ុបមួយ​ ចំនួនតូចអស់ទាំងនោះក្រសួងការបរទេសនិង​ សហប្រតិបត្តិការអន្តរជាតិសូមសំដែងនូវការខកចិត្តយ៉ាងខ្លាំងនិងចាត់ទុកទង្វើអស់តែនេះជាទង្វើគ្មានលក្ខណៈការទូតមិនគោរពអធិបតេយ្យភាពនិងនីតិរដ្ឋនៃព្រះជាណាចក្រកម្ពុជា​៕

 


ចែករំលែក៖