ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់អាយុ៣១ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន សង្ស័យជួញដូរថ្នាំញៀន ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៦:១០នាទី កម្លាំងជំនាញ ការិយាលយ័នគរបាលប្រឆាំងគ្រឿងញៀន បាន បង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចក្រោយ ចំណតរថយន្តផ្សារលើ ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ ខ្លួនជនបានសង្សយ័ម្នាក់ ឈ្មោះ សេង ធារី ភេទស្រី ជនជាតិខ្មែរ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុង- ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្សយ័សារធាតុញៀនចំនួន ៤កញ្ចប់ធំ ទម្ងន់១៩៧,៥០ក្រាម (ទម្ងន់សុទ្ធ) , ទូរសព្ទ័ដៃ ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។
ករណីនេះកម្លាំងជំនាញកំពុង កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ