ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ

ចែករំលែក៖

ប្រទេសសិង្ហបុរី៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារតាមបណ្តាញសង្គមហ្វេសប៊ុក​កាលពីពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ អរគុណចំពោះជនរួមជាតិទាំងអស់ដែលបានជូនពរដល់សម្តេច និងបារម្ភអំពីសុខភាព​របស់សម្តេច ។ សម្តេចតេជោបានថ្លែងថា បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យ ក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺ (ម៉ោងនៅសឹង្ហបូរី) គ្រូពេទ្យបានដោះស្រាយដោយជោគជ័យ នូវកន្លែងគ្រេចស្មាស្តាំ​ ។

សម្តេចបានថ្លែងដូច្នេះថា ៖ «ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល

ជូនពរដល់ខ្ញុំនិងបារម្ភអំពីសុខភាពរបស់ខ្ញុំ ។ ខ្ញុំសូមជម្រាបជូនថា បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!

ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាម Facebook បន់អោយខ្ញុំឆាប់ស្លាប់ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ ។ ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ )ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត ។

សូមជូនរូបថតដែលថតមុននេះប្រហែល៣០នាទីថាតើសុខភាពខ្ញុំបែបណា?» ៕


ចែករំលែក៖