ខេត្តស្វាយរៀង៖ បុរសម្នាក់បានធ្លាក់ពីលើផ្ទះស្លាប់ភ្លាមៗ ខណៈដែលកំពុងធ្វើការ ដោយសារតែរអិលជើងធ្លាក់កម្ពស់ប្រមាណជិត១០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងក្រុមការងារនាំគ្នាជួយសង្គ្រោះ អកុសលហួសពេលទៅហើយ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះឈ្មោះ គង់ សុខ អាយុ៦៦ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ។
ចំណែកផ្ទះ ដែលកំពុងសាងសង់មានម្ចាស់ឈ្មោះ ពេជ្រ យ៉ាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានមកធ្វើផ្ទះ ដូចសព្វដង ខណៈប្រមាណមួយម៉ោងក្រោយមក មិនដឹងយ៉ាងម៉េច ស្រាប់តែឃើញបុរសខាងលើរអិលជើងធ្លាក់មកដីកម្ពស់ប្រមាណជិត១០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងក្រុមការងារនាំគ្នាជួយសង្គ្រោះអកុសលហួសពេលទៅហើយ ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន