ភ្នំពេញ៖ នារីរូបស្រស់ម្នាក់មិនដឹងមានវិបត្តិអ្វី បានមកអង្គុយផឹកស្រាក្រឡុក តែម្នាក់ឯងរួចក៏ឡើងលើបង្កាន់ដៃមាត់ទន្លេ បំណងលោតសម្លាប់ខ្លួន តែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៩ នៅតូបស្រាក្រឡុកមួយកន្លែងខាងជើងសាលាបឋសិក្សាជ្រោយចង្វា តាមបណ្តោយផ្លូវទន្លេរសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់បានមកអង្គុយផឹកស្រាក្រឡុកតែម្នាក់ឯង ហើយបានចេញទៅបាត់មួយសន្ទុះក្រោយមកក៏មកវិញហៅស្រាក្រឡុកមកផឹកបន្តទៀត ។
បន្ទាប់មក ក៏ដើរទៅអង្គុយយំនៅមាត់ទន្លេក្រោយមកស្រាប់តែលោតចុះទៅក្រោមបំណងសម្លាប់ខ្លួនតែលោតប៉ះច្រាំងទន្លេដែលគេចាក់បេតុងបណ្តាលឲ្យរងរបួស បង្កកាភ្ញាក់ផ្អើលដល់អ្នកជិតខាងហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ៕ ជ្រោយពេជ្រ