ភ្នំពេញ៖ បុរសម្នាក់បានចតរថយន្ដនៅមុខហាងវេរលុយ ដើម្បីទៅបើកលុយនៅធនាគារABA តែត្រូវម្ចាស់ហាងស្ដីឲ្យ និងប្រើហិង្សាដោយទាត់១ជើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ចំណុចផ្លូវច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសម្ដីពីម្ចាស់រថយន្ដដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះរថយន្ដមកដកលុយនៅធនាគារABA ក៏បានចតរថយន្ដនៅពីមុខហាងវេរលុយ ក៏ត្រូវម្ចាស់ហាងស្ដីឲ្យ និងប្រើហិង្សាទាត់ម្ចាស់រថយន្ដ១ជើងថែមទៀត ។
ចំណែកតាមសម្ដីម្ចាស់ហាងវេរលុយវិញបាននិយាយថា មុនពេលកើតហេតុគាត់ឃើញបុរសម្នាក់ជិះរថយន្ដមួយគ្រឿងម៉ាកRANDE RDVER ពណ៌សរពាក់ស្លាកលេខ ភ្នំពេញ2AY-8228 បានមកចតពីមុខហាងរបស់គាត់ជិតតែម្ដង ហើយគាត់ក៏បានចេញទៅប្រាប់ថា កុំយករថយន្ដមកដាក់មុខហាងនេះកន្លែងរកសុី ម្ចាស់រថយន្ដបាននិយាយថានេះជាផ្លូវសាធារណៈ ខឹងនិយាយគ្នាមិនស្ដាប់ ទ្រាំមិនបានក៏បានទាត់១ជើងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពេលកើត កងកម្លាំងអាវុធហត្ថមានជ័យចុះមកដល់ចុះដល់ចំណុចកើតហេតុបាននាំភាគីទាំង២ទៅខណ្ឌដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមសន្តិវិធី ៕ ភារ៉ា ដង្កោ