ខេត្តសៀមរាប: បុរសមានជងឺសរសៃប្រសាទម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅលើដើមព្រីងខាងក្រោយផ្ទះ ដោយខ្សែនីឡុង ពណ៌ខ្មៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោន ជា អាយុ២៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាមនុស្សសរសៃប្រសាទ ក្រោយគ្រោះថា្នាក់ចរាចរណ៍ប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ។ នេះបើតាមការអះអាងរបស់ក្រុមគ្រួ សារសពថ្លែងឲ្យសមត្ថកិច្ចដឹង ។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យដោយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី