ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យសកម្មខាងឆក់២នាក់ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ដេញចាប់បាន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យបានប្រដេញតាមចាប់ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ផ្អេីលស្ទេីមួយខណ្ឌក្រោមបទបញ្ជាដ៍មុឺងម៉ាត់ របស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ​ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅមុខព្រលានយន្តហោះ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដេញរហូតដល់ ក្នុងបរិវេណវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ដកហូតបានទាំងម៉ូតូ ដែលជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ ។

ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ចាន់ គង្គា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២ ឈ្មោះ ញឹប បូរ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច ដកហូតបានម៉ូតូ មួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-2169 ជាមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជាសង្ស័យជាមុខសញ្ញាសកម្មឆក់ទ្រព្យសម្បត្តិ ហើយមុនចាប់ខ្លួនបាន ជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុច ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ បានសម្រេចហើយ ជនសង្ស័យព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលដែលកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ល្បាត ពួនស្ទាក់ ស្រាប់ ប្រដេញតាម ជនសង្ស័យបើករត់គេច រហូតចូលដល់បរិវេណវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងប្រដេញតាម ស្ទាក់ ជនសង្ស័យភ័យ ផ្តួលម៉ូតូ ផ្លោះរបងវត្ត រត់កាត់វាលស្រែ កម្លាំងដេញតាមចាប់ខ្លួនបានទាំង២នាក់ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង២នាក់ រួមជាមួយម៉ូតូមួយគ្រឿង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖