ភ្នំពេញ៖ ករណីលោក អនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ លោក ទឹម សាវុធ ដែលបានប្រើហិង្សា វាយ ទាត់ ធាក់ បោកក្បាល សង្សារ ជាស្រីស្អាតថែ ស្រីនាង បានក្លាយជាចំណាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ។ ក្នុងនោះតារាចម្រៀងវ៉ាន់ នីឡាដែលគេដឹងថាធ្លាប់រងហិង្សាពីអតីគូស្នេហ៍នោះ ក៏បានបញ្ចេញសារឈឺចាប់ និងទង្វើអមនុស្សធម៌ដូចគ្នានេះផងដែរ ។
ក្រោយផ្ទុះការរិះគន់ធ្ងន់ៗទៅលើករណីហិង្សាជាង១៣០ដងលើនារីរូបស្រស់សិចស៊ីលក់ឡេតាមអនឡាញ ថៃ ស្រីនាង ក៏លេចចេញសារដ៏ចាប់អារម្មណ៍ពីសំណាក់តារាចម្រៀងស្រី សុខ ចន្តា ហៅ វ៉ាន់ នីឡា ថាគួរចែកឲ្យដាច់រវាងការស្លៀកពាក់សិចស៊ី និងអំពើហិង្សា ។ ការបញ្ជាក់នេះធ្វើឡើងក្រោយមានអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់តារាស្រី ថៃ ស្រីនាង ។ តារាស្រីរូបនេះលើកឡើងថា «គេស្លៀកសិចស៊ីជារឿងមួយ តែអារឿងប្រើអំពើហឹង្សាជារឿងមួយផ្សេងទៀត អ្នកដែលកាន់ជើងខាងប្រុសហ្នឹងអោយចេះពិចារណាផង អ្វីខុសថាខុស អ្វីត្រូវថាត្រូវ ម្នាក់ៗដូចកាន់ជើងមនុស្សទមិឡដល់ហើយ សុទ្ធតែជំរុញអោយវៃថែម» ។
សារនេះបានធ្វើឲ្យគេនឹកគិតដល់ករណីហិង្សារបស់អតីគូស្នេហ៍រួមទាំងការទម្លាយរូបថតអាក្រាតកាយរបស់នាងកាលពីប៉ុន្មានឆ្នាំមុន រហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ។ នាងបានបន្ថែមថា «ខ្ញុំគ្រាន់តែប្រាប់ថាអញ្ចេះ ចរិតមនុស្សដែលចូលចិត្តប្រើដៃប្រើជើង ខ្មោចចូល ទោះបីយើងនិយាយហេតុផល ឬពាក្យសំដីស្រួលបួលដាក់យ៉ាងណា អោយតែផ្ទុយពីគំនិតគេ គឺដឹងតែវៃហ្មង សំលុតហើយគំរាម មនុស្សដែលមិនធ្លាប់រស់នៅជាមួយ និងមនុស្សចរិតកម្រោលគឺដាច់ខាតមិនយល់ឡើយ មនុស្សស្រីខ្លះមិនដែលទាំងស្លៀកសិចស៊ីផងប្តីខ្លះវៃសំលាប់ចោលក៏មាន. គេស្លៀកសិចស៊ីគេថតផុសមិនសមភ្នែកញាតិគឺជាចរិតមនុស្សតាំងពីដើម » ។ នាង វ៉ាន់ នីឡា បន្តទៀតថា«បើយើងថ្លៃថ្នូរស្រលាញ់ភាពរមទម្យមិចមិនទៅរកអ្នករមទម្យចាំបាច់ខំត្រដរមកស្រលាញ់មនុស្សស្រីម្នាក់នោះធ្វើអី ? ឫក៏ពីរដំបូងយើងលង់ងប់ងល់ និងគេដោយភាពសិចស៊ី ? មនុស្សប្រុសខ្លះគេមិនលើកដៃវៃមនុស្សស្រីនាំតែថោកដៃគេទេ បើដឹងថាចរិតមិនកើតបែកគ្នាម៉ង» ។
គួរបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នគរបាលស្នងការរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ជួយអន្តរាគមន៍ជនរងគ្រោះ គឺតារា Facebook like លក់ឡេ ឈ្មោះ ថៃ ស្រីនាង ទទួលពាក្យបណ្តឹងនាងដល់គ្រែគេង ខណៈជនរងគ្រោះគ្មានកម្លាំងមិនអាចធ្វើដំណើរបាន ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនបង្កជាជនដ៏ជំនាញខាងប្រើហិង្សារហូតដល់ ១៣០ដង មកលើសង្សារ ត្រូវបានគេស្គាល់អត្តសញ្ញាណថា៖ ឈ្មោះ ទឹម សាវុធ មានតួនាទីជា អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ រាជធានីភ្នំពេញ ។ ខណៈដែលវ៉ាន់ នីឡា បានអះអាងកន្លងមកថាធ្លាប់ត្រូវបានអតីតគូស្នេហ៍ លោក គុយ សិទ្ធិស័ក្ដិ ប្រើប្រាស់ហិង្សាមកលើនាងផងដែរ ។ ពាក់កណ្តាលឆ្នាំ២០១៨”សាលក្រមកាត់ក្តីឲ្យ គុយ សិទ្ធិសក្តិ ជាប់ពន្ធនាគារ ចំនួន ១ ឆ្នាំ និងសំណងជំងឺចិត្ត ២០០ លាន រៀល “ នោះ៕ វឌ្ឍនា