ខេត្តពោធិ៍សាត់៖ ក្មេងទំនើងជិះម៉ូតូកញ្ចាស់ ១គ្រឿង គ្មានបំពង់សុីមាុំងបំពងសំឡេងតម្លង់អ្នកភូមិ អ្នកស្រុកស្ទើរបែកក្រដាស់ត្រចៀកញយៗ ទ្រាំពុំបាន រាយការណ៍ប្រាប់នគរបាល ឃាត់យកមកសួរនាំ កុំឲ្យចេះតែហ៊ាន ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារ ៨កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្មេងទំនើងជិះម៉ូតូគ្មានបំពង់ស៊ីម៉ាំងតម្លង់គេឯងឈ្មោះ ជា សារី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
លោក បន្តទៀតថា ករណីក្មេងទំនើងខាងលើមន្រ្ដីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ឃាត់ចាប់យកមកសួរនាំ និងអប់រំ ដោយមានកិច្ចសន្យា និងឲ្យអាណាព្យាបាលមកធានា ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ៕ បុឹម ពិន