ខេត្តបន្ទាយមានជ័យ៖ ជិះម៉ូតូជែងក្នុងស្ថានភាព គ្រោះថ្នាក់យុវជនម្នាក់ ជ្រុលចង្កូតបុករថយន្តធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍ខេត្ត គឺលោកសួន នីប៉ូ នាយការិយាល័យ ចរាចរណ៍ខេត្ត ប្រាប់ឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរ ម៉ូតូដែលស្លាប់ឈ្មោះ ធក ថន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
ប្រភពបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ សេរី ២០១៤ ពាក់ស្លាកលេខ ប.មានជ័យ 1I.7554 មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើ សង្ស័យឡើងវ៉ាជែងរថយន្តដែលស្របទិសគ្នាខ្វះការប្រុប្រយ័ត្ន ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកRX300 ពណ៌ស គ្មានពាក់ផ្លាកលេខ បានបើកបរ មកពីទិសខាងលិច ទៅទិសខាងកើត ក្នុងទិសដៅផ្ទុយគ្នា ជ្រុលទៅបុករថយន្តចំពាក់កណ្តាលទ្រូងផ្លូវពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ។
ចំណែកម៉ូតូរងនូវការខូចខាតធ្ងន់ រថយន្តខូចធ្ងន់ផ្នែកខាងមុខ គ្រឿងយន្តទាំងពី និងយកទៅអធិការរដ្ឋានរងចាំដោះស្រាយតាមផកលូវច្បាប់ ។
ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ ចរាចរណ៍ស្រុក បានចុះដល់កន្លែងកើតហេតុ និងត្រួតពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា