ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្ម ក្រួសបើកឡើងស្ពានឥន្ធនូមិនរួចបានរអិលថយក្រោយ មកប៉ះរថយន្ត៣គ្រឿង រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធបានបើករថយន្តដឹកថ្ម ក្រួសពេញឡានបានបើកឡើងលើស្ពានឥន្ធនូ កោះពេជ្រ បានពាក់ កណ្តាល ស្ពាន ទៅមុខមិនរួច ក៏ថយក្រោយមកវិញទៅប៉ះរថយន្ត ឡិចស៊ីសដែលចតចោលពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសបោលទៅបុករថយន្តព្រួសគៀបជាប់ ។

រថយន្តបង្កមិនទាន់អស់ល្បឿនបានថយទៅប៉ះរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត គៀបជាប់ ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ កាលវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជិតស្ពានឥន្ធនូកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

តាមសម្តីសន្តិសុខម្នាក់បានប្រាប់ឲ្យដឹងថាមុនដំបូងគាត់ឃើញរថយន្ត ហ៊ីយិនដាយ ពណ៌ក្រហម ដឹកក្រួសពេញឡាន ពាក់ស្លាកលេខព្រះសីហនុ3A.3493បើកដោយបុរសម្នាក់ និងរួមដំណើរស្ត្រីម្នាក់ទៀតបានបើករថយន្តយ៉ាងលឿនតាមបណ្តោយផ្លូវបាសាក់ទឹសដៅពីលិចទៅកើត ឡើងលើស្ពានឥន្ធនូ ខណៈមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែទៅមុខលែងរួច ជាន់ហ្វាំងមិនជាប់ក៏ឲ្យប្រពន្ធចុះយកកំណល់មកកល់ តែកល់មិនជាប់រថយន្តក៏ថយមកក្រោយយ៉ាងលឿន រ៉េទៅខាងឆ្វេងទៅបុករថយន្ត ឡិចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S.1981ដែលចតចោលនៅមុខភោជនីយដ្ឋាន សេវិនសុី បែលមុខទៅទឹសខាងលិច បណ្តាលឲ្យកំពិតខាងក្រោយយ៉ាងដំណំ ហើយរថយន្តឡិចស៊ីសក៏វិលកង់ទៅមុខទៅបុករថយន្តព្រួស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BA.1829 បើកដោយបុរសម្នាក់ និងរួមដំណើរដោយបុរសទៀតទឹសដៅពីលិចទៅកើតចំពីចំហៀងខាងឆ្វេងខូចខាតបន្តិចបន្ទួច ។ ហើយក៏មានរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01 3.8650 បើកដោយបុរសម្នាក់ និងព្រូម្នាក់ទឹសដៅពីលិចទៅកើតបានគៀរថយន្ត បង្កដឹកថ្មក្រួសជាប់ទៅមុខលែងរួចរងការខូចខាតបន្តិចបន្ទួច តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៏ នេះមិនមានអ្នកណារងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយក៏ ចាប់អ្នកបើករថយន្តបង្កទៅទុកនៅប៉ុស្តិ៏នគរបាលរដ្ឋបាលទន្លេបាសាក់រងចាំប្រគល់ឲ្យជំនាញចរាចរណ៏ក្រុង ។ ដោយមិនចំវែងឆ្ងាយខាងរថយន្តព្រូស និងរថយន្តបែនដឹកថ្មក្រួសសុំយករថយន្តទៅជួសជុលដោយខ្លួនឯង សមត្ថកិច្ចក៏យល់ព្រមនៅសល់តែរថយន្តឡិចស៊ីស និងរថយន្តបង្ក២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖