ព័ត៌មានទាន់ហេតុការណ៍៖

បន្តនីតិវិធី មន្ដ្រីជំនាញ៥នាក់ នៅខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចហៅយកទៅសួរនាំនៅកន្លែងអាវុធហត្ថ ពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈប្រព្រឹត្តក្នុងសមត្ថកិច្ចខ្លួនគ្រប់គ្រង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មន្ដ្រីជំនាញជានាយខណ្ឌ ,ប្រធានមន្ទីរ ,នាយកដែនជម្រក ,នាយការិយាល័យ ,ចំនួន ៥នាក់ ដែលអាចពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំ តាំងពីព្រឹក រហូតមកដល់រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ ។​ សង្ស័យឈានដល់ការឃាត់ខ្លួន ប្រសិនបើមន្ត្រីនគរបាលយុត្តិកងរាជអាវុធហត្ថធ្វើកំណត់ហេតុស្តាប់ចម្លើយថាពួកមានតម្រុយពិរុទ្ធភាព ។​

សមត្ថកិច្ចបានអោយដឹងថា៖ មន្ដ្រីទាំង ៥នាក់ ដែលត្រូវបានអាវុធហត្ថហៅទៅសួរនាំនោះ ត្រូវបានគេអះអាងថា មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនឈ្មួញឈើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងនោះនឹងជនប្រព្រឹត្តជាច្រើនទៀត រួមនិងអ្នកទទួលសំណូក លាក់បាំងបទល្មើស អាចបន្តហៅសួនាំ ។​

យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន នៅខេត្ដមណ្ឌលគិរី បានឲ្យដឹងថា ៖មន្ដ្រីទាំង៥នាក់នោះ ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន៖

ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បុគ្គលរូបនេះចេញ PC អោយក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះកាប់ពីខាងក្រៅអូសចូលក្រុមហ៊ុនក៏ដោយ ។​

ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន

ទី៣៖ លោក អ៊ុ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខាងសុីញ៉េPC ហើយអោយឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតអោយឈ្មួញដឹកឈើតាមអំពើចិត្ត

ទី៤៖ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ដែលជាបុគ្គលអោយ ឈ្មួញកេណ្ឌប្រមូលមនុស្សទៅបំផ្លាញឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងនិងទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ជាមេក្លោងអោយវៀតណាមយកគ្រឿងចក្រ ឡាន ត្រាក់ទ័រចូលបំផ្លាញឈើយ៉ាងអនាធិបតេយ្យ ។​

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានចេញប្រតិបត្តិការយ៉ាងក្ដៅគគុក ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេចវត្ថុតាងជារថយន្ដ និងដកហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ ។​

អាចមានចម្លើយពីជនជាប់ចោទ ជាប់គុកបណ្តោះអាសន្នលើបទល្មើសនេះ ទើបខាងអាវុធហត្ថមានតម្រុយពិរុទ្ធក្នុងសំណូក លាក់បាំងបទល្មើស ឃុបឃិតគ្នាជាមួយឈ្មួញទើប ហៅសាកសួរ ។​

បើហៅ សុភ័ក្រសេវីវុទ្ធី, សំរិទ្ធ ណយ, មេវរៈ៣០៣, មេយោធាសឹករងកោះញែក, នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក, សារឿន ម៉ាប់, មេប៉ុស្តិឡាប៉ាខេ,លោកស្នងការនគរបាលខេត្ត, ។​ ល ។​ អាចដឹងរឿងច្រើនទៀត ករណីបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ពិសេស ហៅលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងសាច់ញាតិគាត់, លោក សុក សារ៉ា ជាដើម៕ សុខ ខេមរា


ចែករំលែក៖