ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ចាប់រថយន្ដក្រុមហ៊ុន CPមួយគ្រឿង និងមនុស្ស៣នាក់លួចដឹកសត្វប្រវឹកជាង ១០០០ក្បាល

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដក្រុមហ៊ុនCPមួយគ្រឿង និងមនុស្ស៣នាក់ ដែលលួចដឹកសត្វព្រៃប្រវឹកជាង ១០០០ក្បាល ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ។

លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ដមួយគ្រឿង ដែលលួចដឹកសត្វប្រវឹកនេះ សង្ស័យនាំយកមកពីព្រំដែនថៃ ហើយប្រវិកនេះជាប្រវឹកព្រៃ មិនមែនគេចិញ្ចឹមនោះទេ ដោយពួកគេបម្រុងនាំយកទៅរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់់ខ្លួនមនុស្ស ៣នាក់ផងដែរ ហើយបច្ចុប្បន្នកំពុងធ្វើការសួរនាំ នៅរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ដោយឡែក សត្វប្រវឹកព្រៃទាំងអស់នោះ បានប្រលែងចូលព្រៃធម្មជាតិ នៅរមណីយដ្ឋានព្រៃប្រស់។

នៅលើរថយន្តដែលដឹកសត្វប្រវឹកទាំងនេះ ត្រូវបានគេឃើញថា មានបិទស្លាកឈ្មោះក្រុមហ៊ុន CP ប៉ុន្តែមិនដឹងថា តើជាក្រុមហ៊ុនហ្នឹងឬមួយយ៉ាងណានោះទេ។

សូមជម្រាបថា ករណីនេះកន្លងទៅសមត្ថកិច្ចក៏ធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ផងដែរ ប៉ុន្ដែមិនមែនទ្រង់ទ្រាយធំដូចករណីនេះទេ ពោលមានសត្វប្រវឹកបន្ដិចបន្តួចប៉ុណ្ណោះ៕ប៊ុនរិទ្ធី

 


ចែករំលែក៖