ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្វាយរៀង កំពុងចាត់វិធានការទប់ស្កាត់ការរីករាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក

ចែករំលែក៖

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង កំពុងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឲ្យកាន់តែមានប្រសិទ្ធភាព ។

ជាក់ស្តែង អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក ជាលក្ខណៈគ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពជ្រូកនៅភូមិឫស្សីជួរខាងត្បូង មានសភាពស្ងប់ស្ងាត់សត្វជ្រូកនៅក្នុងទ្រុង សរុប ២៧ក្បាល (គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩) ។ អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ បានសហការជាមួយក្រុមអន្តរាគមន៍ពេទ្យសត្វយ៉ាងសកម្ម បន្តតាមដានឃ្លាំមើល អប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការណ៍ទប់ស្កាត់តាមប្រកាសរបស់ក្រសួង និងសេចក្តីណែនាំរបស់ខេត្តស្វាយរៀង មកដល់ពេលនេះស្ថានភាពនៃការរីករាលដាលមានសភាពធូរ ស្រាល ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តក៏បានឧបត្ថម្ភដល់ម្ចាស់កសិដ្ឋានចំនួន ២០ម៉ឺនរៀល សម្រាប់ទិញថ្នាំការពារមេរោគ និងបានផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋបានគ្រប់គ្រួសារចំនួន ៩ ភូមិក្នុងរង្វង់ ៣គឺឡូម៉ែត្រ ក្នុងរង្វង់ហ៊ុព័ទ្ធនៃជំងឺប៉េស្តជ្រូកអាហ្វិ្រក ដោយបានបាញ់ថ្នាំសម្លាប់មេរោគបាន ១៧លើក និងបាន១០៦ទ្រុង ដើម្បីការពារមេរោគក្នុង ឃុំក្រោលគោ ៕ យឹម សុថាន


ចែករំលែក៖