ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់ ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ​ឃាត់ខ្លួន​ករណីប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ​

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ត្រូវ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ​ឃាត់ខ្លួន​ក្រោយ​ពេលបើក​ម៉ូតូឌុប​គ្នា​​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ កាលពី​ម៉ោង​២​ និង​៣០​នាទី​រំលងអធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០១៩ នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ រុន ស្រី​ថេ​ត អាយុ​២៦​ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ សុខ វ៉ា អាយុ​១៦​​ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​ស្នាក់​នៅ​សហគមន៍​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ​ខណ្ឌ​សែន​សុខ​ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេលឃាត់ខ្លួន​ជនសង្ស័យ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ ​ល្បាត​ក្នុង​មូលដ្ឋាន​ដល់​ចំណុច​ឃាត់ខ្លួន បាន​ឃើញ​ជនសង្ស័យ​ទាំង​២ នាក់​បើក​ម៉ូតូ​​មួយ​គ្រឿង ពណ៌​ក្រហម កំពុង​ដឹក​គ្នា​ប៉ុនប៉ង​​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុងភូមិ ។ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​បាន​ឃាត់​សួរ​នាំ ហើយ​ត្រូវ​ជនសង្ស័យ​ប្រាប់​ថា ពួក​គេ​ទាំង​២​អ្នក​ជិះ​ម៉ូតូ​វង្វេង​ផ្លូវ​ទៅ​វិញ​ ។

សម​ត្ថិ​ច្ច​បន្ត​ថា កន្លង​មក ក្នុងភូមិសាស្រ្ត​ត្រង់​ចំណុច​នេះ តែងតែ​កើតឡើង​បទល្មើស​លួច និង​គាស់​ផ្ទះ​ជា​ញឹក​​ញាប់ ទើប​កម្លាំង​សមត្ថកិច្ច​ឧស្សាហ៍​ជិះ​ម៉ូតូ​ល្បាត ស្រាប់​​បាន​ជួប​ជនសង្ស័យ​ទាំង​២​តែ​ម្តង​ ។ ​សមត្ថកិច្ច​ក៏​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​​នេះ​ក៏​ជា​សមាសភាព​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​ ។

ជនសង្ស័យ​ទាំង២នាក់កំពុងឃាត់ខ្លួន​​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖