ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន បុកម៉ូតូបញ្ច្រាសគ្នារបួសមនុស្ស៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៤នាក់ បានរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័ បុកម៉ូតូមកពីក្រោយពេញទំហឹង លាន់ដូចរន្ទះបណ្ដាលឲ្យដួលរដូករណែលពេញផ្លូវ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែ​កក្កដា​ ឆ្នាំ​២០១៩​ វេលាម៉ោង​៩:៤០នាទីព្រឹក​ លើផ្លូវលេខ១ត្រង់ចំណុចភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា បុរសដែលបង្កហេតុ មានឈ្មោះជេត ម៉ុល អាយុ៥១ ឆ្នាំ មុខរបរកសិករ រស់រស់នៅភូមិគ្រញូង ឃុំ​រមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ​២០១២ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ​ស្វាយរៀង ១D-៣៥៦៤ ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីរងគ្រោះមានឈ្មោះយន្ត នីន អាយុ​៣៣ឆ្នាំ មុខរមុខរបរកសិករ អ្នករួមដំណើរមានឈ្មោះយន្ត ត្រា ភេទ​ប្រុស​ អាយុ២៤ ឆ្នាំ ដោយទាំង៣នាក់ រស់នៅភូមិកោះគោ ឃុំ​ព្រៃគគឺរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ​ស្វាយរៀង ១D-៣៥៦៤ ក្នុងទិសដៅពីលិចទៅកើត រួចក៏បានបត់ឆ្វេង ខ្វះប្រុងប្រយត្ន័ ក៏បុកម៉ូតូមួយគ្រឿងទៀត ជិះគ្នា៣នាក់បញ្ច្រាសគ្នា បុកពេញទំហឹង លាន់សូរប្រ៉ាវបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក សមត្ថកិច្ចបានមកដល់ និងយកភាគីអ្នករបួសទាំងសងខាង បញ្ជួនទៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប រីឯមធ្យោបាយម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុស្វាយទាប ដើម្បី​បំពេញ​សំណុំ​រឿង​តាមច្បាប់​ ៕ យឹម សុថាន


ចែករំលែក៖