ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា ចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០ និង១០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ខារ៉ាអូខេ​ រុក្ខា២ តាមបណ្តោយផ្លូវ១២២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿង ពាក់ស្លាកលខ ភ្នំពេញ 2BC-9919 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1T-0441 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅ គ្នាពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យគ្លីនិក ហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកម្ចាស់រថយន្តបានបើកទ្វាររថយន្តគេចចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដលបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ​

 


ចែករំលែក៖