ភ្នំពេញ៖ មានករណីអំពើហិង្សាមួយបានកើតឡើង បណ្តាលឲ្យមានអ្នករងរបួសបែកក្បាលរវាងសន្តិសុខ នឹងអ្នកស្គាល់គ្នា ដោយគ្រាន់តែតេហៅមកផឹកច្រើនដងពេក ដោយខឹងខ្លាំងពេកដើរទៅសួរនាំបណ្តាលឲ្យទាក់ពាក្យសំដីតឹងសរសៃកដាក់គ្នា រហូតឈានដល់ការប្រើអំពើហិង្សាទាញដុំថ្មគុបបែកក្បាលទាំងសងខាងម្នាក់ធ្ងន់ ម្នាក់ស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១៣៩នៅចំណុចម្តុំផ្ការាំងទឹករាំ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនរងគ្រោះបែកក្បាលរងរបួសស្រាលមានឈ្មោះ ទីប វិយោគ ភេទប្រុស អាយុ៣០ ឆ្នាំ ស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៦ រីឯភាគីម្ខាងទៀតរងរបួសបែកក្បាលមានឈ្មោះ ថុន ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្តិសុខស្នាក់នៅម្តុំជិតកន្លែងកើតហេតុ ។
តាមប្រភពព័ត៌សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុខាង បុរសមានឈ្មោះ ថុន ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ ហើយគាត់បានផឹកសុីជាមួយមិត្តភក្តិម្នាក់ទៀតលុះដល់ពេលកើតហេតុជនរងគ្រោះបានតេទូរស័ព្ទដៃហៅទៅជនដៃដល់ តែប្រាប់ថាមិនដែលស្គាល់ទេ ហើយនៅតែខលទៅ រហូត ក៏ប៉ុន្តែទូរស័ព្ទដៃគាត់ឲ្យគេខ្ចីតេ ដោយខឹងពេក ក៏ដើរទៅសួរនាំស្រាប់តែមានការឈ្លោះប្រកែកគ្នា រហូតទៅដល់តឹងសរសៃកដាក់គ្នា រហូតភាគីទាំងសងខាងទាញយកដុំថ្មវាយគ្នាបណ្តាលឲ្យបែកក្បាលម្នាក់ និងម្នាក់ទៀតរបួសស្រាលហើយភ្លាមៗនោះដែរ មានសមត្ថកិច្ច ខណ្ឌ៧មករាបានមកដល់ភ្លាមៗ និងឃាត់ខ្លួនយកទៅសួរនាំនៅ និងប៉ុស្តិ៍វាលវង់តែម្តង ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងស្គាល់គ្នា ទើបព្រមព្រៀមមិនដាក់ពាក្យបណ្តឹងហើយបញ្ចប់រឿង ដោយទៅព្យាបាលរបួសរៀងៗខ្លួន៕ ធឿនព្រែកជ័យ