ខេត្តប៉ៃលិន៖ ចោរលួចម៉ូតូ២នាក់ ត្រូវបាននគរបាលខេត្តប៉ៃលិន សហការជាមួយនគរបាលខេត្តបន្ទាយមានជ័យចាប់បាន ដោយបានពិនិត្យឃើញសកម្មភាពលួចម៉ូតូតាមកាម៉េរ៉ាសុវត្ថិភា ព ដែលកើតឡើង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចសណ្ឋាគារ ១២ជាន់ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចនគរាបាលខេត្តប៉ៃលិនបានឲ្យដឹងថាម្ចាស់ម៉ូតូឈ្មោះ មិន រ៉ា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ស ស៊េរី ឆ្នាំ២០១៩ លេខតួ៨០៤៥៧៤០ លេខម៉ាស៊ីន ៨០៤៥៧៤០ គ្មានស្លាកលេខ ។ រីឯជនសង្ស័យចំនួន ២នាក់
១-ឈ្មោះ ទូច ផាត ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ហៀប ឆវ័ន ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពានទី២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូទៅធ្វើការហើយបានចាក់សោកម៉ូតូទុក នៅមុខកន្លែងធ្វើការ រួចឡើងទៅធ្វើការនៅកាស៊ីណូជាធម្មតា ។ លុះពេលចេញមកវិញស្រាប់តែ បាត់ម៉ូតូមិនឃើញក៏ទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលនគរបាលសាលាក្រៅ ។ ក្រោយពីបានទទួលទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះស៊ើបអង្កេត និងពិនិត្យតាមកាម៉ររ៉ាសុវត្ថិភាពទើបកំណត់មុខសញ្ញាបានមាន ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចម៉ូតូ ហើយក្រោយពីបានធ្វើសកម្មភាពរួចពួកគេ បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ភ្លាមៗ នោះលោកអធិការស្រុកសាលាក្រៅ បាន រាយការណ៍សុំគោលការណ៍ពីលោកស្នងការខេត្ត និងបានរាយការណ៍ជូនលោកព្រះរាជអាជ្ញា តូច សុភក្ដី ដើម្បីសុំការអនុញ្ញាត ពន្លាតដែនសមត្ថកិច្ចមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឃាត់ខ្លួន ជនសង្ស័យ ។ លុះដល់មកវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនបានទាំងពីរនាក់តែម្តង ។ ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន
ម៉ូតូម៉ាកហុងដា Zommer X ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7799 (ជាមធ្យោបាយ របស់ជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើស)មួយគ្រឿង ។ រីឯម៉ូតូជនរងគ្រោះ មិនទាន់ដកហូតបានមកវិញទេដោយកម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ត ។
ចំពោះជនសង្ស័យទាំងពីរនាកត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ សសារ៉េត