ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីលួចកាបូបនារីម៉ាស្សា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគបាលប៉ុស្តិ៍ទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចកាបូបពីនារីម៉ាស្សា បានសម្រេចហើយជនរងគ្រោះបានស្ទុះចាប់ម្នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៥ និង៣០នាទីភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះម៉ាស្សា ,យីហោ (កូលាបក្រហម) ផ្ទះលេខ៨៤ផ្លូវ ៤៣០ភូមិ ៤សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងមុនពេលកើតហេតុ កំពុងតែលង់លក់ក្នុងដំណេក ក៏លេចមុខជនសង្ស័យ២នាក់បានចូលធ្វើសកម្មភាពលួចកាបូប ត្រូវ ជនរងគ្រោះភ្ញាក់ទាន់ស្ទុះចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់រួច ។

ជនសង្សយ័ឈ្មោះ ម៉ៅ ទិត្យ ភេទ ប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ជនសង្ស័យធ្លាប់ប្រើប្រាស់ និងផ្ទុកសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកប៉ុស្តិ៍ទំនប់ទឹក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនីតិវីធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖