ព័ត៌មានទាន់ហេតុការណ៍៖

ចង់ទៅសងសឹក នាំបងប្អូនទៅវាយគេដូចនាំបងប្អូនទៅចូលគុក

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ក្មេងទំនើងជាកូនមេភូមិចំនួនពីររូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ករបួសស្នាមទៅលើយុវជនម្នាក់ នៅវេលាម៉ោង២២,​៣០នាទី ថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចសួន ច្បារសាលាខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ឆោនឈិត ភេទ ប្រុស អាយុ ២៤ ឆ្នាំ ។ ២. ឈ្មោះ ឆោន រ៉ាឆាន់ ភេទប្រុ ស អាយុ ២០ឆ្នាំ ទាំង០២នាក់ រស់នៅភូមិគោកគ សង្កាត់សំរោងក្រុងសំរោង (ជាកូនមេភូមិ) បានយកដំបងឈើវាយទៅលើជនរង គ្រោះឈ្មោះទូច ចិន ភេទ ប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជយ័ ត្រូវចំក្បាលពីក្រោយ០១ ដំបង និងត្រូវដៃ ០១ដំបងបណ្តាលឲ្យរងរបួស ធ្ងន់ (ពុំមានស្លាកស្នាមដាច់រយះនោះទេ) តែក្រោយវាយរួចជនរង គ្រោះក្អួតរហូត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរ ពេទ្យខេត្តសៀមរាប ។

មូលហេតុ ជនសង្សយ័ត្រូវក្រុមក្មេងដែលខ្លួនពុំស្គាល់អត្តសញ្ញាណ វាយឲ្យរបួសក្បាល ក៏បបួលបងប្អូនទៅវាយជនរងគ្រោះខាងលើដែលពុំដឹងរឿង (វាយច្រឡំមនុស្ស) ។ ក្រោយធ្វើសកម្មភាពរួចជនសង្សយ័បានជិះម៉ូតូរត់គេចខ្លួនទាំងយប់ ។

បន្ទាប់ទទួលបានព័ត៌មាននៅព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨,៣០ នាទីព្រឹកកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្សយ័ទាំង០២ នាក់ខាងលើដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕ ប៉ែន​ នួន


ចែករំលែក៖