ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលា២នាក់ម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សិស្សសាលាពីរនាក់ ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យស្លាប់កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅមុខសមាគមចិនតាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះទី១ មានឈ្មោះ វិមាន សង្ហា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកបរស្លាប់ចំណែកទី២ មានឈ្មោះ សួស ចាន់រ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ អ្នកទាំង២នាក់រស់នៅភូមិកើតហេតុ ។

ប្រភពសមត្ថកិច្ចប្រាប់ថា មុនកើតហេតុជនរងគ្រោះពីរនាក់ខាងលើជិះម៉ូតូម៉ាក ឌ្រីម សង់ពណ៌ខ្មៅសេរីឆ្នាំ២០០៨អត់ស្លាក់លេខក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករថយន្តម៉ាក4VANZAពណ៏ខ្មៅចង្កូតស្ដាំពាកស្លាកលេខបន្ទាយមានជ័យ2A.6104ខូចខាត់ផ្នែកចង្កេះខាងឆ្វេងលើកង់ក្រោយ បណ្ដាលឲ្យម៉ូតូដួលហើយរថយន្តហៃឡិនឌើមួយគ្រឿងទៀតពណ៌ទឹក ប្រាក់ចង្កូតស្ដាំ ពាក់ស្លាកលេខភ្នំពេញ2Y.0996ខណៈដែលរថយន្តកំពុងបើកជែងមកខាងឆ្វេងបណ្ដាលឲ្យបុកបន្ថែមស្លាប់នៅកន្លែង និងរងរបួសតែម្ដង ។ ចំណែកររថយន្តម៉ាក4VANZAពណ៏ខ្មៅចង្កូតស្ដាំពាកស្លាកលេខបន្ទាយមានជ័យ2A.6104ខូចខាត់ផ្នែកចង្កេះខាងឆ្វេងនៅកន្លែងកើតហេតុ ដោយឡែក រថយន្តហៃឡិនឌើពាក់ស្លាកលេខភ្នំពេញ2Y.0996បើករត់គេចខ្លួនបាត់បន្សល់បំណែកកាងខាងមុខនៅកន្លែង ហើយរថយន្តដែលបង្កហៃឡិនឌើសមត្ថកិច្ចកំពុងស្វែងរក រីឯម៉ូតូ និងរថយន្តម៉ាក4VANZA ពណ៌ខ្មៅចង្កូតស្ដាំពាកស្លាកលេខ បន្ទាយមានជ័យ 2A.6104 និងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅអធិការរដ្ឋានរង់ចាំដោះស្រាយ ។

ក្រោយកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ដឹកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក រីឯសពប្រគល់ឲ្យម្ដាយសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖