ភ្នំពេញ៖ ប្រត្តិការបង្ក្រាបទូហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន ទូហ្គេមបាញ់ត្រីជាច្រើនទូ និងអ្នកចូលទៅលេងផងដែរ ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចក្នុងមជ្ឍមណ្ឌលកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្រោមការបញ្ជាពីលោកថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌចំការមន បើកប្រត្តិការចុះ បង្ក្រាបទូហ្គេមបាញ់ត្រី ដែលស្ថិតនៅទីតាំងមជ្ឍមណ្ឌលកោះពេជ្រ ទូហ្គេមបាញ់ត្រីច្រើនទូ រួម នឹងអ្នកចូលទៅលេងជាច្រើននាក់ ហើយទីតាំងខាងលើនេះ គឺបើកលេងជាយូរមកហើយ ប្រជាពលរដ្ឋ ក៏សុំអរគុណទៅដល់លោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន ដែលទើប និងឡើងកាន់ថ្មីតំណែងដែលជួយបង្ក្រាបរាល់បទល្មើសមិនបទល្មើសនេះផងដែរ ។
បច្ចុប្បន្នមេការ និងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំងទាំងអស់ត្រូវបាន បញ្ជូននទៅកាន់សាលាខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនីតិវិធី ៕ សរស្មី