ភ្នំពេញ៖ ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះថា៖ (Kagna Chan kal ) អៈអាងជាភរិយាលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង ហើយតាមទាន់ប្តីយកស្រីទៅក្រេបទឹកឃ្មុំនៅផ្ទះសំណាក់ (ស្រែនាង) កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅជិតផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រហែលជាដល់ក ក៏បានដាច់ចិត្តទម្លាយរូបស្រីស្នេហ៍លោកប្តីលើហ្វេសប៊ុក ចែកចាយ ធ្វើអោយលោកប្តីពេញផ្ទៃប្រទេស ។
រូបភាពទាំងនោះអាចភរិយា តាមលួចប្រមាញ់ថតលោកប្តីកំពុងទទួលទានអាហារនៅក្នុងហាងទំនើប សាសាងផ្តោះផ្តងស្នេហាជាស្រីស្នេហ៍ ឃើញនៅហ្នឹងមុខ ជាមួយនិងបេះដូងក្តៅក្រហាយ ឈឺចុកចាប់ ក្រៀមសួត ក្អួតឈាម។ គិតថាមិនគួរណាលោកប្តីជាអ្នកច្បាប់ប្រកបដោយគុណធម៍ ក្លាយជាបុរសឈ្លក់វង្វេងនិងស្រី ភ្លេចប្រពន្ធ-កូន និងឈានដល់ដាក់ពាក្យប្តឹងលែងលៈថែមទៀត។ ខាងក្រោមនេះជាការរៀបរាប់ របស់ភរិយាលោក អ៊ង រី ព្រះព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង ជាម្ចាស់អាខោនហ្វេសប៊ុក (Kagna Chan kal )និយាយយ៉ាងដូច្នេះថា៖ នាងខ្ញុំស៊ូទ្រាំទុក្ខលំបាកនេះរហូតមកជិត៦ឆ្នាំហើយ។
នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ និងចុះលិខិតអាពាហ៍ពិពាហ៍ ជាមួយស្វាមីឈ្មោះ អ៊ង រី ជាព្រះរាអាជ្ញារង ខេត្តកោះកុង នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ តាមការផ្សំផ្គុំរបស់ឪពុកម្តាយ។
បច្ចុប្បន្ននាងខ្ញុំមានចំណងដៃកូនស្រីម្នាក់ មានអាយុជិត៥ឆ្នាំ ក្នុងបន្ទុកគ្រួសារមួយនេះ នាងខ្ញុំខិតខំរកប្រាក់ទាំងលំបាក ដើម្បីឲ្យស្ថានភាពគ្រួសារមានការប្រសើរឡើង ក្រោយពីទទួលបានផ្លែផ្កាបន្តិចបន្តួចពីលុយកាក់មួយចំនួនខាងលើ ស្វាមីនាងខ្ញុំចាប់ផ្តើមរកលេស ដាក់កំហុសមកលើរូបនាងថា ជាស្រីមិនចេះធ្វើការងារផ្ទះ មិនទន់ភ្លន់ដាក់ក្រុមគ្រួសារគាត់ ឆ្អែតចិត្ត រស់នៅមិនចុះសំរុងនិងគ្នា ឈានទៅដល់ដាក់ពាក្យបណ្តឹងលែងលះភរិយាយខ្លួនឯងស្របពេលដែលគាត់កំពុងលួចលាក់មានស្រី ផិតក្បត់ប្រពន្ធ។ អស់រយះកាលកន្លងផុតទៅជិត៦ឆ្នាំមកនេះ មិនមែនលើកទីមួយទេ ដែលគាត់បានផិតក្បត់មានស្រីក្រៅរហូតខ្ញុំចាប់បានភស្តុតាង តែខ្ញុំបានលើកលែងឲ្យគាត់សង្ឃឹមថាអាចបន្តដំណើរជីវិតគ្រួសាររួមគ្នាទៅមុខទៀត។ ប៉ុន្តែអ្វីៗមិនដូចការសង្ឃឹមរបស់ខ្ញុំនោះទេ គាត់ព្យាយាមដោះខ្លួនចេញពីសំពាយគ្រួសារមួយនេះ។ មកដល់បច្ចុប្បន្ននេះ នាងខ្ញុំបែរជាទទួលបានលិខិតបណ្តឹងលែងលះពីស្វាមីនាងខ្ញុំទៅវិញ។
សូមរម្លឹកថា៖ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ខណៈភរិយាតាមទាន់ប្តីយកស្រីនៅគេងនៅផ្ទះសំណាក់ (ស្រែនាង) គាត់បានភ័យស្លន់ស្លោរ ចេញពីបន្ទប់ផ្ទះសំណាក់បើកឡានចេញបុកឡានភ្ញៀវជិតខាង រហូតដល់ស្ត្រីជាភរិយាចាប់ជាប់ដកសោរឡាន ធ្វើអោយលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង បើកទ្វារឡានទាញកាបូបចាកចេញពីកន្លែងកើតហេតុ ទាំងប្រញាប់ប្រញ៉ាល់ រត់ដោយព្រលឹងចុងសក់។
ជុំវិញបញ្ហានេះមានបុរស-ស្រីជាច្រើនបានរិៈគន់ផងដែរ និងចាត់ទុកថាអ្នកទាំង២ មិនបានព្យាយាមរកដំណោះស្រាយដោយសន្តិវិធី ក្លាយទៅជាភាពអាម៉ាស់ក្នុងសង្គម អាចនឹងធ្វើអ្នកច្បាប់ លោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង ត្រូវអស់តំណែងតួនារី ខណៈខ្លួនជាអ្នកច្បាប់មិនប្រកបដោយគុណធម៍។
ដោយឡែកអ្នកច្បាប់ម្នាក់បានបកស្រាយថា៖ លោកយាយ និងលោកតា នៅជាមួយគ្នាដល់ចាស់សក់ស្កូវ គឺមិនមែនដោយសារគ្មានជម្លោះឬគ្មានភាពរកាំរកូសអីទេ គ្រាន់តែពេលមានបញ្ហាគាត់ព្យាយាមដោះស្រាយ ខូចកន្លែងណាយកមកជួសជុល យកមកប៉ះប៉ូវអោយគ្នា មិនដូចក្មេងជំនាន់ក្រោយ អាងអីអាងបោះចោល អាងអីអាងលែង អាងអីអាងចង់ឈ្នះ ដោយមិនគិតពីផលវិបាកនៃទង្វេីរបស់ខ្លួន។ លោកបន្តថា៖ ប្តីខំ ប្រពន្ធប្រឹង មិនយូមិនឆាប់ យើងនឹងបានជោគជ័យ។
ពាក់ព័ន្ធនិងករណីនេះ អង្គភាព (នគរវត្ត) មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សុខ ខេមរា